ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹងមាន​រថភ្លើង​ធុន​ស្រាល​នៅ​ឆ្នាំ​២០១៨ ដែល​ចរាចរ​ពី​ទីតាំង​ព្រលានយន្តហោះ​ភ្នំពេញ​
21, Jul 2017 , 8:39 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន Royal Railways គ្រោង​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ធន​ស្រាល​ចំនួន​៤​គ្រឿង ដែល​ធ្វើចរាចរ​ទៅមក​រវាង​ស្ថានីយ​រថភ្លើង​(​នៅ​កណ្ដាល​ទីក្រុង​) និង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅក្នុង​អំឡុង​ខែមេសា​ឆ្នាំ​២០១៨ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្រោយ​ពិធី​ប្រគល់​និង​ទទួល​សម្ភារ​គ្រឿងចក្រ​ពី​ក្រុមហ៊ុន​មួយ​ពី​ប្រទេស​ចិន នៅ​ថ្ងៃទី​២១​ខែកក្កដា​នេះ​។​



​លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា ខណៈ​ពេលនេះ​ក្រុមហ៊ុន​កំពុង​ស្ថាបនា​ផ្លូវ​រថភ្លើង ដែល​ត​ភ្ជាប់​ពី​ផ្លូវដែក​មាន​ស្រាប់ ចូលមក​ព្រលានយន្តហោះ​ភ្នំពេញ ដែលមាន​ចម្ងាយ ១,៥​គីឡូម៉ែត្រ​។ លោក​បន្ថែមថា ក្រុមហ៊ុន Royal Railways បាន​បញ្ជា​ទិញ​រួចហើយ​នូវ​រថភ្លើង​ចំនួន ៤​គ្រឿង​ពី​ប្រទេស​ម៉ិចស៊ីកូ ក្នុងតម្លៃ​ចន្លោះ​ពី ១​លាន ទៅ​២​លាន​ដុល្លារ ដែល​គ្រោង​នឹងដាក់​ឲ្យ​ដំណើរ​នៅក្នុង​អំឡុង​ខែមេសា​ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក ស៊ុន ចាន់ថុល អះអាងថា គម្រោង​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ធន​ស្រាល​នេះ គឺជា​ការឆ្លើយតប​នឹង​តម្រូវការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ លោក​ប្រាប់ថា រថភ្លើង​នេះ​បើកបរ​ដោយ​ចំណាយ​រយៈពេល ២០ ទៅ​២៥​នាទី ពី ព្រលានយន្តហោះ​ភ្នំពេញ ទៅ​ស្ថាន​នី​យ​រថភ្លើង និង​អាច​ផ្ទុក​អ្នកដំណើរ​ប្រហែល ១០០​នាក់​៕ 


Tag:
 រថភ្លើង​ធន​ស្រាល​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com