ជាតិ
ឱកាស​សម្រាប់​អ្នក​ដែល​ចង់​ស្គាល់ និង​ចង់​ប្រកប​អាជីព​ជា​អ្នកកាសែត​
22, Jul 2017 , 8:52 am         968
រូបភាព
ដោយ: ថ្មីៗ
​ក្លិប​អ្នកកាសែត​កម្ពុជា (Club of Cambodian Journalists) នឹង​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ថ្មី​ទៀត​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៥​ខែសីហា​ខាងមុខនេះ សម្រាប់​អ្នក​ដែល​ចង់​យល់​ពី​ការងារ​របស់​អ្នកកាសែត និង​អ្នក​ដែល​ចង់​ក្លាយជា​អ្នកកាសែត​អាជីព​។​


​វា​គឺជា​វគ្គ​បណ្តុះបណ្តាល​បង់​ថ្លៃ​ដែលមាន​រយៈពេល​១២០​ម៉ោង ដោយ​ផ្តល់​ការសិក្សា​រៀងរាល់ថ្ងៃ​សៅរ៍​។ រយៈពេល​នៃ​ការសិក្សា​ចំនួន​១២០​ម៉ោង​នេះ អ្នកសិក្សា​ត្រូវ​បង់ថ្លៃ​ចំនួន​៧៥​ដុល្លារ​។ ប៉ុន្តែ​សមាជិក​ក្លិប​អ្នកកាសែត​កម្ពុជា នឹង​ទទួល​បានការ​ចុះថ្លៃ​ចំនួន​២០​ដុល្លារ ហើយ​សម្រាប់​អ្នក​ចុះឈ្មោះ​ជា​ក្រុម​ចាប់ពី​៣​នាក់​ឡើងទៅ ពួកគេ​នឹង​ទទួលបាន​ចុះថ្លៃ​១៥​ដុល្លារ​។ សម្រាប់​មនុស្ស​ម្នាក់​ដែល​មក​ចុះឈ្មោះ​ចូលរៀន​ក្នុងចំណោម​៣៥​នាក់​ដំបូង ពួកគេ​នឹង​ទទួលបាន​ការចុះ​ថ្លៃ ចំនួន​១០​ដុល្លារ​។​
​ការសិក្សា​នឹង​ផ្តោតទៅលើ​ជំនាញ​សរសេរ ការយក​ព័ត៌មាន​សម្រាប់​វិទ្យុ កាសែត សារព័ត៌មាន​អន​ឡាញ និង​ទូរទស្សន៍ រួមទាំង​ជំនាញ​ថតរូប​សារព័ត៌មាន​ផង ដោយមាន​ការដឹកនាំ​បង្រៀន​ដោយ​អ្នកកាសែត​មាន​ពិសោធន៍​។ គ្រូឧទ្ទេស​ដែល​សុទ្ធសឹងតែ​ជា​អ្នក​អាជីព​មានដូចជា លោក ប៉ែន បូ​ណា និពន្ធ​នាយក​នៃ​ទូរទស្សន៍ PNN, លោក ពុ​យ គា តំណាង​ការិយាល័យ​ព័ត៌មាន​ជប៉ុន Kyodo ប្រចាំ​កម្ពុជា​, លោក លាង ដឺ​លុច អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង លោក ងួន សេ​រ័ត្ន សាស្ត្រាចារ្យ​សារព័ត៌មាន ជាដើម​។​

​អ្នក​ដែល​ចាប់អារម្មណ៍​នឹង​វគ្គ​បណ្តុះបណ្តាល​នេះ សូម​ទាក់ទង កញ្ញា ស៊ុំ ដា​នី តាមរយៈ​លេខ​ទូរ​សព្ទ ០៧៧ ៤៨០ ១៧១ ឬ ០៧៦ ៥៩៩២ ៦៥៧

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next