អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​កម្សាន្ត​ខ្មែរ​ដំបូង​គេ​ដែល​នឹង​ជំរុញ​វិស័យ​ភាពយន្ត​ក្នុងស្រុក​
22, Jul 2017 , 10:09 am        
រូបភាព
ខណៈពេលដែល​វិស័យ​ភាពយន្ត​ខ្មែរ​ចាប់ផ្តើម​មានការ​ផលិត​ឡើង​កាន់តែច្រើន​ឡើយ វត្តមាន​កម្មវិធី SOYO ថ្មី​នេះ នឹង​ជំរុញ​ឲ្យ​មានការ​គាំទ្រ​បន្ថែមទៀត​តាមរយៈ​ការសហការ​ណ៍​ជាមួយ​ផលិតករ​ក្នុងស្រុក និង​ការទិញ​សិទ្ធិ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ខ្មែរ​នៅលើ​កម្ម​វី​ធី SOYO​។

​SOYO គឺជា​កម្មវិធី​កម្សាន្ត​អន​ឡាញ​ដែល​ប្រមូលផ្តុំ​នូវ​ខ្សែភាពយន្ត និង កម្មវិធី​ទូរទស្សន៍​កម្ពុជា និង​អន្តរជាតិ​ល្បីៗ​។ SOYO ត្រូវបាន​នាំមក​ជូន​ដោយ​ក្រុមហ៊ុន Sabay Digital Corporation កម្មវិធី​SOYO អាច​ដំណើរការ​លើ​វេ​ប​សាយ ឬ​ប្រព័ន្ធ​ទូរស័ព្ទ Android ឬ iOS ដែល​នឹងមាន​ក្នុងពេល​ខាងមុខ​។ 

​​លោក ស៊ុត ឈាង​ឡេង នាយក​គ្រប់គ្រង​ផ្នែក​អាជីវកម្ម​របស់ SOYO បាន​ឲ្យ​ដឹងថា​ការដាក់​ឲ្យ​ដំណើរ​កម្មវិធី SOYO នាពេល​បច្ចុប្បន្ន​គឺ​សមស្រប​យ៉ាងខ្លាំង​ទៅនឹង​តម្រូវការ​ទីផ្សា​ឌីជីថល​និង​បណ្តាញទូរស័ព្ទ ចល័ត​នៅ​កម្ពុជា​។ មួយវិញទៀត​កម្មវិធី SOYO នឹង​ជា​ផ្នែក​មួយ​នៃ​ការលើកស្ទួយ​វិស័យ​ភាពយន្ត​កម្ពុជា តាមរយៈ​ទិញ​នូវ​មាតិកា​ភាពយន្ត​ផ្តាច់មុខ និង​ស្របច្បាប់​។ លោក​បាន​បន្តទៀតថា​ក្រុមហ៊ុន​របស់​យើង​រំភើប​យ៉ាងខ្លាំង​ក្នុងការ​ឈានចូល​ក្នុង​ទីផ្សារ​ដែល​កំពុងតែ​លូតលាស់​យ៉ាង​ឆាប់រហ័ស​នេះ ដែលមាន អ្នក​ចូលចិត្ត​ទស្សនា​រឿង និង កម្មវិធី​កម្សាន្ត​ជាច្រើន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​"



​ ក្រៅពី​ខ្សែភាពយន្ត​បរទេស ទស្សនិកជន​កម្ពុជា​ក៏​អាច​ទស្សនា​ភាពយន្ត និង​រឿង​ភាគ​ល្បីៗ របស់​ប្រទេស ថៃ កូរ៉េខាងត្បូង និង​ប្រទេស​ដទៃទៀត ដែល​នឹងមាន​ការបញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ ការបកប្រែ (subtitles) ជា​ភាសា​ខ្មែរ និង​អង់គ្លេស​។​

​អតិថិជន SOYO ដែល ទើបនឹង​ចុះឈ្មោះ នឹង ត្រូវបាន​ផ្តល់ជូន​នូវ​កញ្ចប់​វីដេអូ មើល​ដោយ​ឥតគិតថ្លៃ​។ ដើម្បី​ចូល​ប្រើ និង​មើល​គ្រប់ រឿង​ទាំងអស់ អ្នក​ប្រើ​នឹងត្រូវ​ចុះឈ្មោះ​ដោយ​គ្រាន់តែ​ដាក់​លេខ​ទូរស័ព្ទ​និង ទិញ​គម្រោង​ដែល ផ្តល់ជូន​តាម​ចំណង់ ចំណូលចិត្ត​របស់ខ្លួន​។

​បច្ចុប្បន្ន SOYO ផ្តល់ជូន​នូវ​ការ​ជាវ​ជា ប្រចាំ​បី​ប្រភេទ គឺ ប្រចាំថ្ងៃ​មានតម្លៃ ៨០០ រៀល  ប្រចាំ​សប្តាហ៍​មានតម្លៃ ៤ ,០០០ រៀល និង​ប្រចាំខែ​មានតម្លៃ ១២ ,០០០ រៀល ។ ការ​ជាវ​ទាំងអស់នេះ អាចធ្វើ​ការទូទាត់​តាមរយៈ Sabay Coin, Cellcard, Smart, Metfone, អេស៊ីលីដា​, Pay & Go, និង​Wing​ជាដើម​។​

​សូម​ចូលទៅ​កាន់ https://soyo.sabay.com ឬ​ទាញយក​កម្មវិធី 'SOYO' ពី Google Play ឬ Apple App Store(​មាន​ឆាប់ៗ​) ដើម្បី​ចុះឈ្មោះ​។​



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com