អត្ថបទពាណិជ្ជកម្ម
​ចំណាយ​ត្រឹមតែ ២២៩ ដុល្លារ លោក​អ្នកនឹង​ក្លាយជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y7 Prime
22, Jul 2017 , 10:42 am        
រូបភាព
​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​ពិភពលោក Huawei បាន ប្រកាស​បង្ហាញ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន​ស៊េរី ទាន់សម័យ​សម្រាប់​យុវវ័យ គឺ Huawei Y7 Prime ដែលជា ស៊េរី​ចុងក្រោយ​បំផុត​នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល​Y តម្លៃ​ត្រឹមតែ ២២៩ ដុល្លារ ប៉ុណ្ណោះ​។

​ជាមួយនិង​ការ​ឌី​ហ្សា​ញ​យ៉ាង​ល្អ​ប្រណីត​រួមផ្សំ​ជាមួយនិង​សមត្ថភាព​ដ៏​អស្ចារ្យ ស្មា​ត​ហ្វូ​ន Huawei Y7 Prime គឺ​ត្រូវបាន​រចនា​ឡើង ជា​ឯករាជ្យ និង បំពេញចិត្ត​អ្នកប្រើប្រាស់ ដែល​ចង់បាន​ឲ្យ​ស្មា​ត​ហ្វូ​ន មាន​សមត្ថភាព ដ៏​អស្ចារ្យ​។ បង្កើត​ដោយ​សហគ្រាស ឌី​ហ្សា​ញ​ល្អ​ជាងគេ Huawei Y7 Prime មាន​ថាមពល​ថ្ម​រហូតដល់​ទៅ ៤០០០ mAh ជាមួយ បច្ចេកវិទ្យា​សន្សំ​ថ្ម​ពិសេស​។ ចំណែកឯ កាមេរ៉ា​វិញ គឺ​ឡើង​កប់​តែម្តង អាច​ផ្តិត យក​រូបភាព​បាន​ច្បាស់​ស្រស់ស្អាត​អស្ចារ្យ​។ អាស្រ័យហេតុនេះ Huawei Y7 Prime ជា​កំពូល ស្មា​ត​ហ្វូ​ន ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ចូលចិត្ត​ជីវិត​ស្រស់បំព្រង និង​ជា​មិត្ត​យល់ចិត្ត​ជាងគេ​របស់​អ្នកប្រើប្រាស់​។



Huawei Y7 Prime  ត្រូវបាន​រចនា​ឡើង យ៉ាង​ផ្ចិតផ្ចង់ ល្អ​ប្រណិត ទាក់ទាញ​អ្នកប្រើប្រាស់​ជាពិសេស យុវវ័យ​សម័យថ្មី​។ តួ​របស់ Huawei Y7 Prime ស្រោប​ដោយ​លោ​ហះ បែប Premium Unibody Design និង​ក្រាល​ដោយ​កញ្ចក់​អេក្រង់​កំរាស់ ២.៥D មាន​កម្រិត​បង្ហាញ ទំហំ ៥.៥ អ៊ីង IPS, ១២៨០x៧២០ ងាយស្រួល​កាន់ មើល វីដេអូ រូបភាព លេង​ហ្គេម រឺ​បំពេញ​កិច្ចការ​ទៅតាម​តម្រូវការ​។

​ស្មា​ត​ហ្វូ​ន Huawei Y7 Prime ត្រូវបាន​រចនា​ឡើងជា​មួយ កម្លាំង​ថាមពល​ថ្ម មហិមា សម្រាប់ អ្នកប្រើប្រាស់​។ ថាមពល​ថ្ម ៤០០០mAh ហើយនឹង​បច្ចេកវិទ្យា​សន្សំសំចៃ​ថ្ម អ្នកប្រើប្រាស់ អាច​រីករាយ​កម្សាន្ត ស្តាប់​តន្ត្រី​គ្រប់ពេលវេលា រឺក៏​លេង​ហ្គេម​ដែលជា​ចំណង់​ចំណូលចិត្ត និង​អាច​រីករាយ សំណេះសំណាល​ទៅកាន់​មិត្ត​ក្រុមគ្រួសារ​បាន​កាន់តែ​យូរ ដោយ​មិន​ខ្វល់​រឿង​ឆាប់​អស់​ថាមពល​ថ្ម​។



​ស្មា​ត​ហ្វូ​ន Huawei Y7 Prime ប្រើប្រាស់​បន្ទះ​ឈឹប Qualcomm Octa-core, រួមជាមួយ រ៉េ​ម​ទំហំ (RAM) ៣GB និង មាន​ម៉េ​មូ​រី​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន ទំហំ ៣២GB ព្រមទាំង​អាចដាក់​បន្ថែម​ម៉េ​មូ​រី​កាត​បាន​ទំហំ ១២៨GB ត្រង់​ទ្រនាប់ជើង​ស៊ីម​ទី​ពីរ ដែល​ធ្វើ​ឲ្យ​មាន​ប្រតិបត្តិការ​លឿន​រហ័ស​។

Huawei Y7 Prime មាន​កាមេរ៉ា​ក្រោយ​សម្រាប់​ថតរូប និង​វីដេអូ​ទំហំ ១២MP និង​មាន​កាមេរ៉ា​មុខ សម្រាប់ សែ​ល​ហ្វី​ទំហំ ៨MP​។ កាមេរ៉ា​ជំនាន់​ថ្មី​នៃ​ស្មា​ត​ហ្វូ​ន Huawei Y7 Prime មាន​បំពាក់ Phase Detection Auto Focus (PDAF) ដែលមាន​សត​ម្ថ​ភាព​ចាប់យក​រូបភាព​ត្រឹមតែ ០.៣ វិនាទី​ប៉ុណ្ណោះ ដូច្នេះ ប្រើប្រាស់​អាច​ទទួលបាន​រូបថត​ស្រស់ស្អាត​នៅពេល​ផ្តិត​យក​រូបភាព​។ ស្មា​ត​ហ្វូ​ន​នេះ​ក៏មាន មុខងារ​សែ​ល​ហ្វី ពិសេស “Perfect Selfie” សម្រាប់​កែ​តាម​ចំណង់​ចំណូលចិត្ត (Beauty Mode) ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់ Apps ផ្សេងៗ សម្រាប់​កែប្រែ​សម្រស់​របស់​អ្នក​ទៀតឡើយ​។ ម្យ៉ាងវិញទៀត មុខងារ Panorama Selfie អនុញ្ញាត​ឲ្យ អ្នក​ផ្តិត​យក​រូបភាព​ខា្ន​ត wide-angle ខណៈដែល​អ្នក និង​មិត្ត​របស់​អ្នក នៅ​ពីមុខ រឺ​ចំ​កណ្តាល បាន​យ៉ាងច្បាស់​ស្រស់ស្អាត​។ ក្រៅពីនេះ Huawei Y7 Prime មាន​សមត្ថភាព ចាប់យក​រូបភាព​បាន​យ៉ាង​លឿន និង​ស្រស់ស្អាត បើទោះបីជា​នៅក្នុង​កន្លែង​ដែលមាន​ពន្លឺ​ទៀត​ក៏ដោយ ព្រោះ​វា​មាន មុយ​ក្រូ​ម៉ែត្រ​ទំហំ ១.២៥ μm large pixels​។​



​ជាមួយគ្នានេះដែរ Huawei Y7 Prime ក៏​ត្រូវបាន​ក្រុមហ៊ុន ដាក់​ឲ្យ​ប្រតិបត្តិការ​ជាមួយ Android ៧.០ Nougat និង​ស្រោប​ដោយ​ផ្ទៃ​អ៊ី​ន​ធើ​ហ្វិស​EMUI5.1​ចេញពី​ប្រអប់​តែម្តង​។ អ្នកប្រើប្រាស់​អាច​រីករាយ​ចែករំលែក រូបភាព កាលវិភាគ ឯកសារ​ចម្រុះ តាមរយៈ ការផ្ញើរ​សារ អ៊ី​ម៉ែ​ល និង កំណត់ចំណាំ យ៉ាង​លឿន​។ ជាពិសេស Huawei Y7 Prime មាន​បំពាក់​នូវ​មុខងារ​ការ​ពារ​ភ្នែក Eyes Care Mode នៅពេល​សម្លឹងមើល អេក្រង់​ទូរស័ព្ទ​យូរ​។ 

​គុណសម្បត្តិ​ល្អៗ យ៉ាង​សម្បូរបែប របស់ Huawei Y7 Prime ពិតជា​អាច​បំពេញបាន តាម​តម្រូវការ​ប្រើប្រាស់​ទូទៅ ប្រចាំថ្ងៃ របស់​យើង​បាន​យ៉ាង​គាប់ប្រសើរ​បំផុត​៕ ស្មា​ត​ហ្វូ​ន Huawei Y7 Prime នឹងមាន​លក់​នៅ​គ្រប់​ហាង​លក់​ទូរ​សព្ទ ដែលមាន​ស្លាក​សញ្ញា Huawei ហាង​ដែលមាន​បុគ្គលិក​លក់ Huawei និង​ហាង​ដៃគូ​សហការ ទូទាំងប្រទេស​កម្ពុជា​ជាមួយនឹង​តម្លៃ​ត្រឹមតែ ២២៩ ដុល្លារ​ប៉ុណ្ណោះ  ហើយ​មាន​ថែម​កាដូ​ពិសេស​គឺ Bluetooth Speaker ចំនួន​១ និង អាវយឺត​មួយ សរុប​ជា​ទឹកប្រាក់ ៥០​ដុល្លារ​។ ក្រៅពីនេះ មាន​បន្ថែម​នូវ ស៊ីម​កាត​លេខ​ពិសេស ចំនួន​១ (One Silver Smart SIM) និង Free កញ្ចប់​អ៊ី​ន​ធឺ​ណែ​ត​គម្រោង Smart Power+ Smart ចំនួន ១២​សប្តាហ៍​ថែមទៀត​ផង​។


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com