អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​អា​ពា​ហ៍​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ​២០១៧ កំពុង​ប្រព្រឹត្តទៅ​នៅក្នុង​អគារ​តាំងពិព័រណ៍​កោះ​ពេជ្រ​
22, Jul 2017 , 4:45 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​នេះ មានការ​ចូលរួម​តាំង​បង្ហាញ​ពី​ក្រុមហ៊ុន​ផ្នែក​សេវាកម្ម និង​ផ្គត់ផ្គង់​សម្ភារៈ​អាពាហ៍ពិពាហ៍​ប្រមាណ​ជាង​៥០​ក្រុមហ៊ុន​ដូចជា​៖ ភេសជ្ជៈ សេវាកម្ម​ថតរូប វីដេអូ​មុន​ថ្ងៃ​អាពាហ៍ពិពាហ៍ Live Video សេវាកម្ម​ថតរូប​នៅក្រៅ​ប្រទេស ស៊ុម​តាំង​រូបថត​ទំនើបៗ សម្អាងការ រៀបចំ​ពិធីការ ផ្កា ហាង​នំ​ខេ​ក សម្លៀកបំពាក់​មង្គលកា​រ សណ្ឋាគារ គ្រឿង​សង្ហា​រឹម ម្ហូបអាហារ ក្រុម​ភ្លេង ក្រុម​តុបតែង​ទឹក​បាញ់​ក្នុង​កម្មវិធី រថយន្ត ធនាគារ​ហិរញវត្ថុ បង់​រំ​លោះ និង​កម្ចី ព្រមទាំង​សេវាកម្ម​ថែរក្សា​សុខភាព​ជាដើម​។​
 
​លើសពីនេះ​ទៀត​ក៏មាន​ការដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​បែប​ប្រពៃណី សម័យ និង​បុរាណ​របស់​កូនកំលោះ ក្រមុំ​សម្រាប់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ និង​ការតាំង​បង្ហាញ​សម្លៀកបំពាក់​សម្រាប់​ចូលរួម​ពិធីមង្គលការ ព្រមទាំង​ការសម្តែង​កម្មវិធី​សំខាន់​មួយចំនួន​ក្នុង​ពិធី​រៀប​មង្គលការ​ដូចជា​៖ ពិធី​ចូល​ម្លប់ ពិធី​បុក​ល័​ក្ខ របាំ​អប្សរា របាំ​ពិ​ណ្យ​អង្គរ និង​ការប្រគុំ​ភ្លេង​បែប​ប្រពៃណី​ផងដែរ​។​


 
​លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អនុស្សា បាន​មានប្រសាសន៍​ដូច្នេះ​ថា​៖« កត្តា​ដែល​ជំ​រុញអោយ​ពួកយើង​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បីអោយ​អនាគត​គូ​ស្វាមីភរិយា​ថ្មី ដែលមាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ទទួលបាន​នូវ​គំនិតល្អៗ​ស្តីពី​ការរៀប​មង្គលការ យល់ដឹង​ពី​របៀប​ក្នុងការ​ជ្រើសរើស​សម្ភារៈ និង​អ្នកផ្គត់ផ្គង់​សេវាកម្ម​មង្គលការ ទទួលបាន​ការប្រឹក្សា​យោបល់​ពី​ការ​ដេ​គ័​រ​ឆាក ការតុបតែង​កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​ការ​ដេ​គ័​រ​ផ្កា​នៅមុខ​ក្លោង​ជាដើម​» ។​

​លោក​បាន​បន្ថែមទៀតថា ពិព័រណ៍​នេះ​នឹង​ក្លាយទៅជា​ទីកន្លែង​មួយ ដែល​បង្ក​ភាពងាយស្រួល និង​កាត់បន្ថយ​ភាពស្មុគស្មាញ​ដល់​អ្នកមាន​គម្រោង​រៀបការ​ទាំងអស់ អោយ​ទទួលបាន​មង្គលការ​មួយ​ដ៏​អស្ចារ្យ ចំណេញ​ទាំង​ថវិការ និង​ពេលវេលា​។​


 
​គួរ​បញ្ចាក់​ផងដែរ​ថា ការបើក​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​នេះ ក៏មាន​ការចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ និង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ផងដែរ ។​

​កម្ម​វី​ធី​នេះ​រៀបចំ​ដោយ អនុស្សា គាំទ្រ​ដោយ​ក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុនផលិតស្រាបៀរ CBL និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន ស្តា​អូ​តូ​ខេ​ម​បូ​ឌា (Star Auto Cambodia) ។​









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com