បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញចិត្តសាស្ត្រ ប្រាប់ពីមូលហេតុដែលមនុស្សមើលឃើញខ្មោច
× ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ប្រធានកម្មវិធីសុខភាពផ្លូវចិត្ត(TPO) មានប្រសាសន៍ថា ការបកស្រាយពីអារម្មណ៍របស់មនុស្ស ទៅតាមបទពិសោធរបស់ខ្លួន ដែលធ្លាប់ឮ មានជំនឿ ឬតាមវប្បធម៌របស់ខ្លួន ដោយយល់ថា ពិតជាមានខ្មោច បានបណ្តាលឲ្យមនុស្សភ័យខ្លាច ឬស្រមើលស្រមៃឃើញខ្មោច។ លោកបញ្ជាក់ថា អារម្មណ៍រវើរវាយបែបនេះ ក៏បណ្តាលឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់មនុស្សដែរ។
«មានបញ្ហាពីរ ទីមួយ ការឃើញអ្វីមួយ ហើយយកមកបកស្រាយថា ជាខ្មោច។ ទីពីរ គឺការទទួលយកអារម្មណ៍ខុស ដូចជាគាត់មើលឃើញខ្មោច តែគ្មាននរណាមើលឃើញទេ»។ នេះជាប្រសាសន៍ វេជ្ជបណ្ឌិតព្យាបាលជំងឺផ្លូវចិត្ត លោក ឈឹម សុធារ៉ា ដោយបន្តពន្យល់ថា ការឃើញខ្មោច គឺបណ្តាលមកពីអារម្មណ៍មនុស្ស ដែលមកស្រាយតាមបទពិសោធរបស់ខ្លួន ដូចជាធ្លាប់ឮ ឬធ្លាប់ឃើញជាដើម។
ដើម្បីជ្រាបកាន់តែលម្អិត សូមស្តាប់ការពន្យល់របស់ លោក ឈឹម សុធារ៉ា បណ្ឌិតឯកទេសជំងឺផ្លូវចិត្តមកពីអូស្ត្រាលី តាមរយៈកិច្ចសម្ភាសរបស់ លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com