ជាតិ
ពីនេះ ពីនោះ
រវាងពាក្យ «ប្រច័ន្ទ» , «ប្រចន្ទ» , «ប្រចណ្ឌ» , «ប្រចាន់» , «ប្រច័ណ្ឌ» មួយណាខុស? 
×![]()
មនុស្សភាគច្រើន ច្រើនតែសរសេរពាក្យ «ប្រច័ន្ទ» , «ប្រចន្ទ» , «ប្រចណ្ឌ» , «ប្រចាន់» , «ប្រច័ណ្ឌ» ដោយមិនដឹងថា ពាក្យមួយណាខុស ឬពាក្យណាមួយត្រឹមត្រូវឡើយ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវគឺសរសេរជា «ប្រចណ្ឌ» ឬ «ប្រច័ណ្ឌ» ក៏ត្រូវដូចគ្នា។ ពាក្យនេះមានន័យថា ក្តៅក្រហាយ, អន្ទះអន្ទែង, ច្រណែន។ ឧទាហរណ៍៖ ស្រីប្រចណ្ឌប្តី, ប្រុសប្រច័ណ្ឌប្រពន្ធ, ប្រចណ្ឌនឹងគ្នា, ឈ្លោះព្រោះប្រច័ណ្ឌ៕
© រក្សាសិទ្ធិដោយ thmeythmey.com