អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា សម្រេចបាន​ការចេញ ១០​ម៉ឺន បណ្ណ​សន្យា​រ៉ាប់រង​
24, Jul 2017 , 11:23 am        
រូបភាព
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​បានប្រកាស​ក្នុង​ខែមិថុនា ២០១៧ ថា ព្រូ​ដិ​នស​ល​កម្ពុជា សម្រេចបាន​គោលដៅ​ការលក់​ដ៏​គួរ​ស្ញប់ស្ញែង​មួយ​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន​សម្រេច​ការចេញ​បាន ១០​ម៉ឺន បណ្ណ​សន្យា​រ៉ាប់រង​រួចហើយ បើ​គិត​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ ២០១៣ មក​។​

​ជម្រើស​នៃ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ត្រូវ​បានទទួល​ការចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ ចាប់តាំងពី​អតិថិជន​ដែល​ទើប​ចាប់ផ្តើម​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ការអប់រំ​របស់​បុត្រ​ធីតា រហូតដល់​អតិថិជន​មាន​វ័យ​ចំណាស់ ដែល​ស្វែងរក​ការការពារ​ហិរញ្ញវត្ថុ​សម្រាប់​ពេលវេលា​ចូលនិវត្តន៍​ជាដើម ។​

​លោក David Nutman អគ្គនាយក​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា “​ជោគជ័យ​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​ដ៏​គួរ​ស្ញប់ស្ញែង​នេះ គឺជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​របស់​បុគ្គល​ជាច្រើន​នាក់ ជាពិសេស​បុគ្គលិក​និង​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​យើង​។ យើង​ក៏មាន​ភាពជា​ដៃគូ​រឹងមាំ និង​ជោគជ័យ​ជាមួយ​ធនាគារ អេស៊ីលីដា ដែលមាន​សាខា​នៅ​ទូទាំងប្រទេស និង​សេវាកម្ម​ប្រកបដោយ​គុណភាព ដែល​បាន​ជួយ​ជំរុញ​កំណើន​ការលក់​បណ្ណ​សន្យា​រ៉ាប់រង​របស់​យើង​គួរកត់សម្គាល់​។ បន្ថែម​ពីនេះ យើងខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ជាពិសេស​ដល់​អតិថិជន​របស់​យើង​គ្រប់រូប ដែល​បានផ្តល់​ការទុកចិត្ត​លើ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដើម្បី​ការពារ​អនាគត​ហិរញ្ញវត្ថុ​របស់​ពួកគាត់ ។​



​តាមរយៈ​ការផ្តល់ជូន​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត ដែល​បំពេញ​តាម​តម្រូវការ​ក្នុងការ​សន្សំ​ប្រាក់ និង​ការពារ​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុជា បូកផ្សំ​ជាមួយនឹង​យុទ្ធនា​ការអប់រំ​ឥត​ស្រាក​ស្រា​ន ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​នៅក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាននិងកំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើន​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ។​

​លោក David Nutman បាន​បន្ថែមទៀតថា “​បន្ថែម​ពី​ការផ្តល់ជូន​ដល់​អតិថិជន​កម្ពុជា នូវ​ការការពារ និង​ការធានា​អនាគត​ហិរញ្ញវត្ថុ​របស់​ក្រុមគ្រួសារ​ពួកគាត់ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ក៏មាន​កិត្តិយស​ដោយបាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត និង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក៏ដូចជា​បាន​ចូលរួមចំណែក​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណៈជន អំពី​ភាពចាំបាច់​ក្នុងការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​រយៈពេល​វែង​។​”

​ក្រៅពី​ភាពជោគជ័យ​ផ្នែក​អាជីវកម្ម ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ក៏បាន​ចូលរួមចំណែក​ក្នុង​កិច្ច​ផ្តួចផ្តើម​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាពជា​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​មូលនិធិ​សប្បុរសធម៌​នៃ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ។​

​ការអប់រំ​ជាពិសេស​កា​រ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​គុណ​តម្លៃ​ស្នូល​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ហើយ​កម្មវិធី​អប់រំ​មូលដ្ឋានគ្រឹះ​ហិរញ្ញវត្ថុ​កុមារ ហៅថា “​ឆា​-​ឈី​ង​” កម្មវិធី​លើកកម្ពស់​ការអប់រំ និង​អភិវឌ្ឍ​កុមារ​តូច “​អំ​ណាន​ដំបូង​” និង​គំនិត​ផ្តួចផ្តើម​នៃ​គម្រោង “​សាលារៀន​មាន​សុវត្ថិភាព​” ដែល​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាននិងកំពុង​អនុវត្ត​ដោយ​ជោគជ័យ​បាន​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ជីវិត​របស់​កុមារ និង​យុវវ័យ​ជាច្រើន​ពាន់​នាក់​នៅ​កម្ពុជា ។​



​បន្ថែម​ពីនេះ កម្មវិធី​ថ្នាក់​តំបន់ ហៅថា កម្មវិធី​វិធានការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់ មូលនិធិ​ព្រូ​ដិ​នស៍ ដែលមាន​តារា​សម្តែង​ល្បីឈ្មោះ​លោកស្រី Michelle Yeoh ជា​អគ្គរាជទូត​សុ​ឆន្ទៈ​នៃ​កម្មវិធី​វិធានការ​សុវត្ថិភាព​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បាន​ផ្សព្វផ្សាយ​សារ​ដ៏​មាន​សារសំខាន់​អំពី​សុវត្ថិភាព និង​សុខុមាលភាព​ផ្ទាល់ខ្លួន ទៅដល់​ប្រជាជន​កម្ពុជា​រាប់ម៉ឺន​នាក់ ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com