អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Huawei ចូលរួមលើកកម្ពស់ វេទិកា តស៊ូមតិ និង វោហាសព្ទឆ្នើម The Perspectives Cambodia
× ព្រឹត្តិការណ៍ប្រកួតតស៊ូមតិនិងវោហាសព្ទឆ្នើម ”The Perspectives Cambodia” ថ្នាក់ជាតិ បានប្រព្រឹត្តឡើង នៅថ្ងៃ សៅរ៍ ទី២២ កក្កដា ឆ្នាំ ២០១៧ ពីម៉ោង ៨ ព្រឹក ដល់ ៦ :៣០នាទីល្ងាច នៅវិទ្យាស្ថាន បច្ចេកទេសកម្ពុជា។ ក្នុងនោះម្ចាស់ជ័យលាភី លេខ១ សម្រាប់ការតស៊ូមតិ The Perspectives Cambodia នឹងទទួលបាន មេដាយមាស, ថវិកាសរុប ១០ លានរៀល និង ស្មាតហ្វូនស៊េរីថ្មី ទំនើប គឺ Huawei P10 ម្នាក់មួយគ្រឿង។ ចំណែកឯ ម្ចាស់ជ័យលាភី វោហាសព្ទឆ្នើមវិញ នឹងទទួលបានមេដាយមាស ស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ Huawei គឺ Huawei Y7 Prime មួយគ្រឿង និងថវិកាមួយចំនួន។
កម្មវិធី “The Perspectives Cambodia” នេះ គឺជា វេទិកា សង្គមថ្មីមួយ ដែលអនុញ្ញាតិ ឲ្យ យុវជនខ្មែរ សម្តែងមតិប្រកបដោយការគិតគូរ និងសេចក្តីថ្លៃថ្នូរ។ ក្រុម តស៊ូមតិចំនួន៤ ក្រុមចុងក្រោយ (ក្រុម យុវគុណវុឌ្ឍិ ក្រុមយុវជនសាមគ្គី ក្រុមបញ្ញវន្តជំនាន់ថ្មី និង ក្រុមទឹកអម្រឹត) ដែលបានឆ្លងកាត់ ការប្រកួតជម្រុះ ដ៏ស្វិតស្វាញកន្លងមក នឹងឡើងមកប្រកួតថ្ងៃចុងក្រោយ ដើម្បីកំណត់ថា ក្រុមណាជា ជើងឯកសម្តែងមតិឆ្នើម នៃកម្មវិធី The Perspectives Cambodia ឆ្នាំ ២០១៧ នេះ។ទន្ទឹមនឹងការប្រកួតស៊ូមតិនេះ បេក្ខជន បេក្ខនារី ចំនួន ៦ រូប ដែលត្រូវបានគេស្គាល់ និងជ្រើសរើស ជាអ្នកមានថ្វីមាត់ពូកែ ក្នុងការសម្តែងវោហាសព្ទជាសាធារណៈ ក៏បានឡើងមកប្រកួតដណ្តើមយក ជើងឯកវោហាសព្ទឆ្នើម នៃវេទិកា The Perspectives Cambodia ផងដែរ។
The Perspectives Cambodia បានទទួល ការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ជាគ្នានេះដែរ កម្មវិធីនេះ អាចដំណើរការទៅ បានយ៉ាងល្អ ដោយទទួល ការឩបត្ថម្ភធំពីក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៏ (ITC) Huawei និងស្ថាប័ន នានាជាច្រើនទៀត។
លោក Ni Kai អគ្គនាយករង ផ្នែកលក់ របស់ក្រុមហ៊ុន Huawei កម្ពុជា បានឱ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនសាជីវកម្ម ក្រុមហ៊ុន Huawei មានទំនួលខុសត្រូវ និង បានប្តេជ្ញាចិត្តដើម្បី ប្រតិបត្ដិការ យូរអង្វែងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Huawei ផ្តោតលើការអភិវឌ្ឍ ទេពកោសល្យ យុវជនក្នុងស្រុក អាស្រ័យហេតុនេះ ទើប Huawei ចូលរួមគាំទ្រ The Perspectives Cambodia ដើម្បីលើកទឹកចិត្តយុវជនឱ្យ«បើកចំហព្រំដែន រួចនាំមកនូវប្រាជ្ញារួមគ្នា ឆ្ពោះទៅកាន់ របើកគំហើញថ្មី និង ការអភិវឌ្ឍន៍ នាពេលអនាគត»។ តាមរយៈនេះ Huawei សូមអរគុណចំពោះការគាំទ្រ នូវផលិតផលរបស់យើង ជិត ៣០ ឆ្នាំ ដែលបានជំរុញឲ្យ ក្រុមហ៊ុន Huawei រីកចម្រើនធំធាត់ដូចសព្វថ្ងៃ។
ដើម្បីឲ្យ វេទិកា តស៊ូមតិនិងវោហាសព្ទឆ្នើម នៃកម្មវិធី “The Perspectives Cambodia” កាន់តែ រស់រវើក ក្រុមហ៊ុន ស្មាតហ្វូនរបស់ Huawei បានធ្វើការផ្សាយផ្ទាល់លើគេហទំព័រ ហ្វេសបុក Huawei Mobile (https://www.facebook.com/huaweimobilekh/) ដែលអ្នកលេងហ្វេសបុកអាច នឹងចូលរួម ខមមិន ទស្សទាយថា តើក្រុមណាដែលនឹងទទួលបានជ័យលាភី ពីកម្មវិធី “The Perspectives Cambodia” ។ ក្រុមហ៊ុន Android Smartphone Huawei នឹងជ្រើសរើសចម្លើយដែលត្រឹមត្រូវទាំងអស់ យកមកធ្វើការចាប់ឆ្នោតផ្តល់សំណាង រង្វាន់ទី១ នាឡិការសុខភាព Huawei B 0 តម្លៃ ៦០ ដុល្លារ រង្វាន់ទី២ Bluetooth Speaker តម្លៃ៣០ ដុល្លារ និង រង្វាន់ទី៣ អាវយឺត Huawei ចំនួនពីរ។ ក្រៅពីនេះ ក្រុមហ៊ុន Huawei កម្ពុជា បានផ្តល់នូវ សេវាកម្ម សម្អាតទូរស័ព្ទ និង Update Software ដល់ លោក អ្នកគ្រូ និងសិស្ស និស្សិតទាំងអស់ ដោយឥតគិតថ្លៃ ។
ក្រោមការជជែក វែកញែក បង្ហាញសមត្ថភាព រៀងៗខ្លួន យ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកជ័យលាភី អស់ពេលយ៉ាងច្រើនម៉ោងរួចមក គណៈកម្មការដាក់ពិន្ទុ អព្យាក្រឹត្យ ឥតលម្អៀង បានបង្ហាញ ជើងឯក រឺ ម្ចាស់ជ័យលាភី នៃ វេទិកាតស៊ូមតិ និង វោហាសព្ទឆ្នើម The Perspectives Cambodia ប្រចាំឆ្នាំ ២០១៧។
លោក លី រតនា ជាអ្នកតំណាងឲ្យក្រុម យុវគុណវុឌ្ឍិ ម្ចាស់ជ័យលាភី វេទិកាតស៊ូមតិរបស់ The Perspectives Cambodia បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែលក្រុមនាងខ្ញុំ អាចរួមកម្លាំង ប្រាជ្ញា កម្លាំងកាយ ចិត្ត តែមួយ ដើម្បី ដណ្តើមយកជ័យលាភីថ្ងៃនេះ។ ខ្ញុំបាទសូមអរគុណ ចំពោះ អ្នករៀបចំកម្មវិធី The Perspectives Cambodia និងម្ចាស់ឩត្ថម្ភ ហើយសង្ឃឹម និងជឿជាក់ថា នឹងមានកម្មវិធី វេទិកាតស៊ូមតិរបស់ The Perspectives Cambodia ជាបន្តបន្ទាប់នាពេលខាងមុខ”។
ចំណែក ឯក ម្ចាស់ពាន់រង្វាន់ វោហាសព្ទឆ្នើម នៃកម្មវិធី The Perspectives Cambodia កញ្ញា រិទ្ធ សានីតា ដែលបានលើកយកប្រធានបទ “ស្នេហា និងការសិក្សា តើគួរជ្រើសរើសមួយណា រឺ យកទាំងពីរតែម្តង” បានឲ្យដឹង៖ “ខ្ញុំពិតជារំភើបណាស់ ទីផុតខ្ញុំអាចធ្វើបាន! បើយើងចង់ឈ្នះ ត្រូវមានទំនុកចិត្តលើកខ្លួនឯង និង ហ្វឹកហាត់អោយបានល្អ ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត”។
គួរបញ្ជាក់ថា កម្មវិធី The Perspectives Cambodia ត្រូវបានបញ្ចប់ទៅយ៉ាងរលូន ក្រោម កម្រងថតរូបអនុស្សាវរីយ៍ នឹងផ្តល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី តស៊ូមតិ និងវោហាសព្ទឆ្នើម និងរង្វាន់លួងចិត្តសម្រាប់ក្រុម និងអ្នកពុំបានទទួលជ័យលាភី។
សម្រាប់ព័ត៌មានអំពីផលិតផលថ្មីៗ Huawei
ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុន ដែលយកចិត្តទុកដាក់ចំពោះសន្តិសុខ សុវត្ថិភាព និង ឯកជនភាព របស់អតិថិជន ជាពិសេស មានបំណងចង់ឲ្យមនុស្សជំនាន់ថ្មី យល់ដឹង មានចំណេះដឹង និងដេញទាន់សម័យបច្ចេកវិជ្ជាថ្មី និងការច្នៃប្រឌិតថ្មី ពី Huawei។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei P10 ជាមួយជំនាន់ថ្មីនៃបច្ចេកវិទ្យា កាមេរ៉ាភ្លោះ Leica ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាស្មាតហ្វូនល្អដាច់គេ ដែលមានសមត្ថភាពថតរូបបានយ៉ាងស្រស់ស្អាត មិននៅទីណា ពេលណា រហូតទទួលបានពាន់រង្វាន់ ស្មាតហ្វូនថតរូបបានស្អាតដាច់គេរបស់ TIPA Award 2017។ ចាប់តាំងពីខែ ឩសភាព មកទល់ពេលនេះ ស្មាតហ្វូន Huawei P10 ទទួលបានការគាំទ្រខ្លាំង នៅកម្ពុជា។
បច្ចុប្បន្ន ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)។
Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឈន៍ចំនួន ១៦ កន្លែង មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឈន៍បច្ចេកវិទ្យាថ្មីៗ ចំនួន ២៨កន្លែង នៅប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ហើយក៏មានរោងចក្រដ៍ធំផ្ទាល់ខ្លួននៅប្រទេសចិន ដែលមានបុគ្គលិកដល់ទៅ ១៧ ម៉ឺននាក់ ។ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ពង្រីកដល់ជាង ១៧០ ប្រទេស កំពុងបម្រើមួយភាគបីនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។ នៅពាក់កណ្ដាលឆ្នាំ ២០១៦ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានជាប់លំដាប់ថ្នាក់លេខ ៣ នៅលើ ពិភពលោក។ Huawei គឺជាក្រុមហ៊ុនដែលពិភពលោកទទួលស្គាល់ និងឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង ៥០ ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand គឺមានអតិថិជនរហូតដល់ ១៣៨ លាននាក់ ស្មើនឹង ៧,៨ ភាគរយ នៃចំនួនប្រជាជនទាំងអស់ លើពិភពលោក។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com