ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មនុស្ស​បែបណា​ដែល​ងាយ​នឹង​កង្វះ​វីតាមីន D ក្នុង​ខ្លួន​ទៅ​?
25, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន D មាន​តួនាទី​ច្រើនណាស់​ក្នុង​រាងកាយ ដោយ​ភាគច្រើន​គឺ​វា​ថែរក្សា​សុខភាព​ឆ្អឹង និង​ធ្មេញ ទ្រទ្រង់​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ ខួរក្បាល និង​សរសៃប្រសាទ សម្រួល​ដល់​ចំនួន​អាំង​ស៊ុយ​លីន ទ្រទ្រង់​មុខងារ​សួត និង​បេះដូង​សរសៃឈាម ព្រមទាំង​កុំ​ឲ្យ​កើត​ជំងឺមហារីក​ថែម​ទៀតផង​។​



​មិនមាន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​កង្វះ​វីតាមីន D ក្នុង​ខ្លួន​នោះទេ​។ ប៉ុន្តែ មាន​កត្តា​ប្រឈមមុខ​មួយចំនួន​តូច​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​កង្វះ​វីតាមីន​មួយ​នេះ​បាន​។ កត្តា​ទាំងនោះ​មានដូចជា​៖

•    ស្បែក​ខ្មៅ​
•    អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើងទៅ​
•    ជា​មនុស្ស​ធាត់ ឬ​ធាត់​ជ្រុល​
•    មិន​ញ៉ាំ​អាហារ​មាន​វីតាមីន D
•    រស់នៅក្នុង​កន្លែង​ដែល​មិនសូវមាន​ពន្លឺព្រះអាទិត្យ​
•    ចូលចិត្ត​រស់នៅ​ក្នុងផ្ទះ​ច្រើនជាង​ចេញ​ក្រៅ​។​

​សំណាង​ដែរ ការ​កង្វះ​វីតាមីន D ជា​បញ្ហា​មួយ​ដែល​ងាយស្រួល​ព្យាបាល​ណាស់​។ អ្នក​អាច​បង្កើន​ចំនួន​វីតាមីន D ឡើងវិញ​តាមរយៈ​ការ​ហាលថ្ងៃ​ឲ្យ​បាន​ច្រើន ឬ​ញ៉ាំ​អាហារ​ណា​សម្បូរ​វីតាមីន D ។ សម្រាប់​ការ​ហាលថ្ងៃ យក​ល្អ​គួរតែ​ប្រាកដថា អ្នក​មិនបាន​ធ្វើ​ឲ្យ​ស្បែក​រលាក​ដោយសារតែ​ហាលថ្ងៃ​ក្នុងពេលដែល​ក្តៅ​ពេក​ឡើយ​។ អាហារ​សម្បូរ​វីតាមីន D មានដូចជា ត្រី ស៊ុត ថ្លើម​គោ អាហារ​ធ្វើ​ពី​ទឹកដោះគោ ទឹកក្រូច​ច្របាច់ ឬ​សណ្តែកសៀង​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com