ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស​ជិត​១​ពាន់​នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧
24, Jul 2017 , 5:12 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មនុស្ស​ជិត​១​ពាន់ បាន​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែកក្កដា​។



​របាយការណ៍​បាន​ឲ្យ​ដឹងថា ៦​ខែ​ក្នុង​ឆ្នាំ​២០១៧​នេះ គឺមាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១,៩០៧​លើក ដែល​បណ្ដាល​ឲ្យ​មនុស្ស​៩៣១​នាក់​ស្លាប់ និង​រងរបួស​ចំនួន ៣,០០៦​នាក់ ។ របាយការណ៍​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ថយចុះ​៧​លើក ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់ បាន​កើនឡើង​៦​នាក់ ខណៈ​អ្នករបួស​ថយចុះ​១២​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។​

​របាយការណ៍​ខាងលើ បានសរសេរថា មូលហេតុ​នៃ​ការថយចុះ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ និង​ការចូលរួម​អនុវត្ត​ពី​ពលរដ្ឋ​នៅក្នុង​សង្គម​។ បន្ថែម​ពីនេះ ការ​រឹតបន្តឹង​ផ្នែក​ត្រួតពិនិត្យ​យានយន្ត​បាន​សរុប​១១០,២៩៨ និង​ផាកពិន័យ​បាន​៣៩,៥៦៥​គ្រឿង ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​មានការ​ថយចុះ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕                 


Tag:
 ចរាចរណ៍​
 ​ របាយការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com