ជាតិ
ពលរដ្ឋ​មានទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ING Holding ជំរុញ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​
25, Jul 2017 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ កក្កដា ពលរដ្ឋ​មានទំនាស់​ដីធ្លី​ជាច្រើន​នាក់ បាននាំគ្នា​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគេ ដែល​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ING Holding ដែល​រដ្ឋាភិបាល​បានប្រគល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​កាលពី​ឆ្នាំ​២០១១​កន្លងមក​។​



​ពលរដ្ឋ​ដែល​នាំគ្នា​មក​តវ៉ា​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​កាត់​ដី​សហគមន៍ ពី​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ING Holding នេះ ហើយ​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ពួកគេ ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ពួកគាត់​នៅក្នុង​តំបន់​នោះ​។ ការទាមទារ​បស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ និង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​នេះ ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ចំពោះ​ការបណ្ដេញ​ពី​ទីតាំង​ចាស់ ក្រោម​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​នេះ​។

​កន្លងមក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏បាន​បញ្ជូន​បញ្ហា​នេះ​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពិនិត្យ​និង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕


Tag:
 ​ភូមិ​តា​គង់​១
 ​ ក្រសួង​ដែនដី​
 ​ សាលាក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com