រថយន្ត
អត្ថបទពាណិជ្ជកម្ម
កំពូល​រថយន្ត Range Rover Autobiography Long Wheel Base (​ប្រភេទ​តួ​វែង​)​មាន​តាំង​លក់​នៅ​អគារ​តាំង​លក់​រថយន្ដ Jaguar Land Rover
25, Jul 2017 , 11:00 am        
រូបភាព
​កំពូល​រថយន្ត Range Rover Autobiography Long Wheel Base (​ប្រភេទ​តួ​វែង​)​គឺជា​ប្រភេទ​រថយន្ត​ប្រណិត​លំដាប់ថ្នាក់​ពិភពលោក​ដែល​ផលិតឡើង​សម្រាប់​គាវរ​កិច្ច​លោកអ្នក​នោះ ឥលូវ​នេះ​មាន​តាំង​លក់​នៅ​អាគារ​តាំង​លក់​រថយន្ត Jaguar Land Rover ហើយ​។​

​ដោយ​ស្ថិតក្នុង​ត្រកូល​រថយន្ត Range Rover ហើយ​ឈរ​នៅ​លំដាប់​ខ្ពស់​ជាងគេ រថយន្ត​នេះ​ត្រូវបាន​ផលិត​យ៉ាង​ប្រណិត​ដើម្បី​ឲ្យ​សាក​សមជា​កំពូល​រថយន្ត​ប្រណិត​លំដាប់​ពិភពលោក​។ តួ​ខាងក្រៅ ត្រូវបាន​ផលិត​ពី​ដែក​អាលុយមីញ៉ូម​ស្វិត ហើយ​ធុន​នឹង​ការប៉ះទង្គិច ទឹក​ថ្នាំ​ភ្លឺរលោង​ដូច​គ្រាប់ពេជ្រ​រំលេច​ពេញ​តួ​រថយន្ត​ដែល​ធ្វើអោយ​កាន់តែ​មាន​ភាព​ទាក់ទាញ​។​ការ​រចនា​ផ្នែក​ខាងក្នុង​យ៉ាង​ម៉ត់ចត់ ដើម្បី​ឲ្យ​សាក​សម​នឹង​កេរ្តិ៍ឈ្មោះ ដែល​ត្រូវបាន​តុបតែង​សុទ្ធតែ​លាយ​ជាមួយ​ឈើប្រណិត ពូក​ស្បែក​ស្រទន់​ដែល​ដេរ​ដោយ​ដៃ​ផ្ទាល់​។



​លើសពីនេះទៅទៀត ជាមួយនឹង​បច្ចេកវិទ្យា InControl កាន់​តែមាន​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​រថយន្ដ​ផងដែរ ហើយ​វា​ត្រូវបាន​បំពាក់​ដោយ​ប្រព​ន្ធ័​សម្លេង​របស់​ចក្រភព​អង់គ្លេស (Meridian) កាន់តែ​ធ្វើអោយ​អ្នក​អង្គុយ​ក្នុង​រថយន្ត​មាន​អារម្មណ៍​ថា​ពួកគេ​កំពុង​ស្ថិតនៅ​ជាមួយ​ការប្រគុំ​តន្ត្រី​ផ្ទាល់​តែម្តង ដៃចង្កូត​មាន​ប៊ូ​តុង​បញ្ជា​នឹងមាន​ប្រព​ន្ធ័​ទប់​លំនឹង​នៅពេល​យើង​បើកបរ​ក្នុង​ល្បឿន​លឿន​។ មួយវិញទៀត កៅអី​ទាំងអស់​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ម៉ាស្សា អេក្រង់​ភ្ជាប់​នឹង​កៅអី​ខាងមុខ​សម្រាប់​ឲ្យ​អ្នក​ខាងក្រោយ​ទស្សនា​ចាប់ពី​៨​អ៊ីង​រហូតដល់​១០​អ៊ីង ឈ្នាន់​ត្រូវបាន​ទំលាក់​ដោយ​ស្វ័យប្រវត្តិ នៅ​រាល់ពេល​បើកទ្វារ​រថយន្ត​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​។​



​សមត្ថភាព​រិត​តែ​អស្ចារ្យ​មួយទៀត​ជាមួយ​រថយន្ត  Range Rover Autobiography Long Wheel Base  (​ប្រភេទ​តួ​វែង​) នេះ​បាន​បំពាក់​នៅ​បច្ចេកវិទ្យា​ទប់​លំនឹង​(Hill Descent Control)​នៅ​រាល់ពេល​រថយន្ត​បើក​ចុះ​ចំណោត ប្រព​ន្ធ័​បូម​ដល់​ទំនើប​(Electronic Suspension)​ចុងក្រោយ​ដែល​ជួយ​ធ្វើអោយ​រថយន្ត​រិត​តែមាន​លំនឹង​មួយកម្រិត​ទៀត​ទោះបី​បើកបរ​ក្នុងស្ថានភាព​បែបណាក៏ដោយ​។​

​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​រថយន្ត​ដ៏​ប្រណិត​មួយណា​ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​

​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​សូម​ទំនាក់ទំនង​៖  023 888-811 / 070 999-111
​គេហទំព័រ ផ្លូវការ​៖
www.landrovercambodia.com
​ទំព័រ Facebook ផ្លូវការ​៖
Land Rover Cambodia
​ទំព័រ Instagram ផ្លូវការ​៖
@LandRoverCambo



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com