អត្ថបទពាណិជ្ជកម្ម
Starbucks ចាប់ផ្តើម​ដាក់លក់ Nitro Cold Brew ជា​ប្រភេទ​កា​ហេ្វ​ត្រជាក់​តែ​គ្មាន​ទឹកកក​
25, Jul 2017 , 11:53 am        
រូបភាព
​ជាមួយនឹង ៤៥ ឆ្នាំ​នៃ​ជំនាញ និង​បទពិសោធន៍​ក្នុងការ​ស្វែងរក​ប្រភព​និង​ការបម្រើ កាហ្វេ​ដ៏​ល្អ​បំផុត​នៅលើ​ពិភពលោក​ក្រុមហ៊ុន   Starbucks បានប្រកាស​អំពី​ការដាក់ឱ្យ​ដំណើរការ Nitro Cold Brew នៅ​សាខា​បឹង​កេងកង​ដែលមាន អាសយដ្ឋាន ផ្ទះ​លេខ ១៤ ផ្លូវ ៥៧ និង ២៨៨ សង្កាត់ បឹង​កេងកង​១ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ ២០១៧​។ Nitro Cold Brew  នឹង​នាំមក​នូវ​បទពិសោធន៍​កាហ្វេ ត្រជាក់ ដ៏​អស្ចារ្យ​ថ្មី​មួយ​សម្រាប់​អតិថិជន ។​

Nitro Cold Brew Starbucks ណែនាំ​ជម្រើស Cold Brew ថ្មី​ដែលមាន​បញ្ចូល Nitrogen​ជាមួយនិង​បច្ចេកទេស​ថ្មី​ក្នុង​ការបង្កើត ជា​លក្ខណៈ​ស្រទន់ និង ក្រែ​ម​ដ៏​អស្ចារ្យ​អមដោយ​រសជាតិ​ស្រទន់​ហើយ​បញ្ចប់​នឹង​ក្លិន​ដ៏​ពិសេស​។ Nitro Cold Brew មាន​ជាតិ​ត្រជាក់ និង​ឆ្ងាញ់​ពេល​យក​ចេញពី​ម៉ាស៊ីន​ភ្លាមៗ ដូច្នេះ​វា​អាច​ទទួលទាន​បាន​ដោយ​មិន​ត្រូវការ​ទឹកកក មិនសូវមាន​ជាតិ​ផ្អែម ដើម្បី​បន្លិច​រសជាតិ​កាហ្វេ​ដែល​ផ្ត​ល់ពី ដំណើរការ​ផលិត​បែប​ត្រជាក់​នៅក្នុង​ការ​ឆុង​កាហ្វេ​។ ចាប់ពី​ការដាក់​សម្ពោធ​ជា​លើកដំបូង​ក្នុង​ខែឧសភា ឆ្នាំ ២០១៦ Nitro Cold Brew គឺ​ភេសជ្ជៈ​មួយ​ដែលមាន​ភាព​ល្បី​ជាងគេ​នៅឯ​បន្ទប់ពិសោធន៍ Starbucks Reserve® Roastery នៅក្នុង​រដ្ឋ seatle ។



ហាង​កាហ្វេ Starbucks តែងតែ យកចិត្ត ទុកដាក់​ក្នុងការ​ស្វែងរក​នូវ​ការច្នៃប្រឌិត​ពិសេស​របស់​រសជាតិ​កាហ្វេ​។ Nitro Cold Brew  ត្រូវបាន​បង្កើតឡើង​ដោយមាន គោល បំណង ផ្លាស់ប្តូរ​ការគិត​រប​ស់​អតិថិជន​អំពី​របៀប​នៃ​ការផ្តល់​កាហ្វេ​ត្រជាក់​។​នៅក្នុង​ប្រទេស កម្ពុជា   Nitro Cold Brew ត្រូវបាន​បង្កើន​ជាពិសេស​នៅ Starbucks Reserve™ Coffee Experience Bar នៅឯ​សាខា​បង្គោល​ក្នុង​សង្កាត់​បឹង​កេងកង ។ ធ្វើឡើង​ដោយ​កាហ្វេ​កម្រ គ្រាប់​កាហ្វេ​តូចៗ និង​ដាក់​បម្រើ​ជូន​អតិថិជន ដោយផ្ទាល់ ដៃ​ដោយ អ្នកជំនាញ​ខាង​ឆុង​កាហ្វេ Coffee Master ដែល​ពាក់​អៀម​ពណ៌​ខ្មៅ​។ ការប្រើប្រាស់​ពេល វេលា ការយកចិត្តទុកដាក់ និង​ការស្រលាញ់​កាហ្វេ​នឹងត្រូវ​បាន​បញ្ចូល​នៅក្នុង​ដំណើរ របៀប​ឆុង ភេសជ្ជៈ​កាហ្វេ​ដើម្បី​បង្កើត​លទ្ធផល​ដែល​កាន់តែ​ប្រសើរឡើង ព្រមទាំង​នឹងធ្វើ​ឱ្យ​អ្នក​ចូលចិត្ត​កាហ្វេ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការភ្ញាក់ផ្អើល​។​



១ ការ​ចម្រាញ់​ចេញ​ដោយ​យឹតៗ​
Starbucks® Nitro Cold Brew ជា​លទ្ធផល​នៃ​ដំណើរ​នៃ​ចំណង់​ចំណូល​ដ៏​យូរ​មួយ​ពី​គ្រាប់​កាហ្វេ Starbucks Reserve™ ដ៏​កម្រ និង ល្អ​បំផុត ដោយ​ប្រើ​រយៈពេល ១០ ម៉ោង​ក្នុងការ​ចម្រាញ់​ជាមួយនិង​បរិមាណ​តិចតួច ដែល​ត្រូវបានធ្វើ​ដោយ​ការយកចិត្តទុកដាក់​ពី​អ្នក​ឆុង​កាហ្វេ​ដ៏ ជំនាញ​ជា​រៀងរាល់ថ្ងៃ​។​

២ របៀប​នៃ​ការចាក់​
​អ្នកជំនាញ​ឆុង​កាហ្វេ​របស់​យើង​ចាក់ Starbucks® Nitro Cold Brew ទៅក្នុង​កែវ​មួយ ដែល​ដាក់​លើ​ថាស​រាបស្មើរ ដែល​អ្នក​អាច​មើលឃើញ​ពី​ពពុះ​នៃ nitrogen វិលជុំ​វិញ​យ៉ាង​ស្អាត​។​

៣ មាន​ជាតិ​កាឡូរី​តិច​
​កែវ Tall នៃ  Starbucks® Nitro Cold Brew ផ្ទុក​៥​កាឡូរី​តែប៉ុណ្ណោះ ដែល​អាចបំពេញ​នូវ​ចំណូលចិត្ត​នៃ​រសជាតិ​ក្រែ​ម​ដ៏​ឈ្ងុយឆ្ងាញ់​របស់​អ្នក​។​

៤ មិនមាន​ជាតិ​ផ្អែម​
Starbucks® Nitro Cold Brew  ត្រូវបាន​បម្រើ​ដោយ​ពុំ​ដាក់​ជាតិ​ស្ករ ដើម្បី​បន្លិច​ចេញ​នូវ​រសជាតិ​កាហ្វេ​ចេញពី​វិធី​ឆុង​របៀប​ត្រជាក់​។​
 
៥ វា​ស្រដៀង​និង​ស្រា​បៀរ ប៉ុន្តែ​មិន​ដូច​ទាំងស្រុង​ទេ​
​រូបរាង និង​កំហាប់​នៃ Starbucks® Nitro Cold Brew  ត្រូវបាន​គេ​ប្រៀបធៀប​ជាមួយ​ស្រា​បៀរ ។ ភ្ញៀវ​មួយចំនួន​ឆ្ងល់​ថា​តើ​វា​មាន​ផ្ទុក​ជាតិ​គ្រឿង​ស្រវឹង​ដែរឬទេ​? ទេ​,  Nitro Cold Brew ត្រូវបាន​បម្រើ​ដោយ​ជាតិ​ផ្អែម​ធម្មជាតិ​បាន​ពី​បំពង់​ស្រាប់ ជាមួយនឹង​ពពុះ nitrogen ដែល​ធ្វើ​ឲ្យ​មាន​រស់ជាតិ​ក្រែ​ម ខាប់​ឆ្ងាញ់​ជាប់មាត់ ។​



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com