បទយកការណ៍ / បទសម្ភាសន៍
ព័ត៍មានសុខភាព
Hello VOA សុខភាព​៖ ជំងឺ Alzheimer's និង​ជំងឺ​វង្វេងស្មារតី​បង្កឡើង​ដោយសារតែ​មានការ​ខូចខាត​ក្នុង​កោសិកា​ខួរក្បាល
25, Jul 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​អ្នកជំនាញ​វេជ្ជសាស្ត្រ​គឺ លោក តាំង តេ​ក​ហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែងថា​ជំងឺ Alzheimer's គឺជា​ប្រភេទ​ជំងឺ​វង្វេង​ច្រើនជាងគេ​នៃ​ជំងឺ​វង្វេងស្មារតី​(Dementia)​។ ជំងឺ Alzheimer's ភាគច្រើន​កើតឡើង​ទៅលើ​អ្នកជំងឺ​ដែលមាន​អាយុ​លើសពី​៨០​ឆ្នាំ​ឡើងទៅ​។ លោក​បាន​ថ្លែងបន្តថា​អា​ការៈដែល​យើង​អាច​សង្កេត​មើលឃើញថា អ្នកជំងឺ​មាន​បញ្ហា​ក្នុង​ខួរក្បាល ដូចជា​បាត់បង់​ការចងចាំ មាន​បញ្ហា​ក្នុងការ​គិតគូរ ការវិនិច្ឆ័យ ការសរសេរ និង​ការអាន​ជាដើម ជាពិសេស​គឺ​អ្នកជំងឺ​វង្វេង​មិនអាច​ចងចាំ​បាន​ថា​តើ​ខ្លួនឯង​កំពុង​ស្ថិតនៅ​កន្លែង​ណា​។ ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​វង្វេងស្មារតី​នេះ គឺ​ដោយសារ​តែមាន​ស​សៃ​រ​ជំពាក់​ជំ​ព័ន្ធ​(Tangles) និង​ប្រភេទ​ម្សៅ (Amyloid Plaques) ធើ្វ​ឲ្យ​កោសិការ​ពិសេស​មួយ​របស់​ខួរក្បាល​ស្លាប់ ដែលជា​កន្លែង​ធ្វើ​ឲ្យ​មានការ​ចងចាំ​។ ដូច្នេះហើយ​បានជា​អ្នកជំងឺ​ដែល​ចាប់ផ្តើម​មាន​ជំងឺ​នេះ​ដំបូង​ឡើយ​កើតមាន​អាកា​រៈ​ភ្លេចភ្លាំង​។​លោក​វេជ្ជបណ្ឌិត​ក៏បាន​បន្ថែមទៀតថា អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​អាច​ប្រឈម​នឹង​ការកើត​ជំងឺ​នេះ មានដូចជា​អ្នក​ដែល​ធ្លាប់មាន​បញ្ហា​ប៉ះពាល់​ខួរក្បាល កើត​ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​(Stroke) មាន​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម អ្នកមាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ អ្នក​ទទួលទាន​គ្រឿង​ស្រវឹង និង​អ្នក​ជក់បារី​ជាដើម​៕



សូមស្តាប់បទសម្ភាសដូចខាងក្រោម៖





​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com