បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
Laurie បារាំង​ដើមកំណើត​ខ្មែរ ព្យាយាម​ចូលរួម​ប្រកួត​កីឡា​តំណាង​ខ្មែរ​
26, Jul 2017 , 7:59 am        
រូបភាព
PHAI Laurie ជា​ជនជាតិ​បារាំង​ដែលមាន​ដើមកំណើត​ខ្មែរ​។ Laurie ដែល​ឆ្នាំនេះ​មាន​អាយុ​៣០​ឆ្នាំ ធ្លាប់ជា​ជើងឯក​«​កូនឃ្លី​លើ​តុ​» (​ពីង​ប៉ុង​) របស់​ប្រទេស​បារាំង​។ បន្ទាប់ពី​មិនអាច​ហ្វឹកហាត់​លេង​កូនឃ្លី​លើ​តុ​ដោយសារតែ​បញ្ហា​របួស​ស្មា Laurie​បាន​ងាក​មក​ហ្វឹកហាត់​រត់​ចំងាយ​រហូតដល់​ធ្លាប់​ជាប់​ចំណាត់​ល្អ​ក្នុងការ​ប្រកួត​រត់​រយៈ​ចំងាយ​ឆ្ងាយ (Trail) ទៀតផង​។



​សូម​ស្តាប់​បទ​សម្ភាស​រវាង​នាយ យ៉ាន និង​លោក ម៉ូ​ណា ដែលជា​ឪពុក​របស់ Laurie




​កាលពីដើម​ឆ្នាំនេះ Laurie បានមក​កម្សាន្ត​ប្រទេស​កំណើត​របស់​ឪពុក​ខ្លួន​ក្នុង​គោលដៅ​ចូលរួម​រត់ Ultra trail អង្គរ​។ ដោយមាន​គំនិត​ចង់​ចូលរួម​ប្រកួត​ក្នុងការ​ប្រឡង​ថ្នាក់​អន្តរជាតិ​ដោយ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា Laurie បានមក​ប្រទេស​កម្ពុជា​ម្តងទៀត​ជាមួយ​ឪពុក កាលពី​ខែមិថុនា​នេះ ដើម្បី​ពិភាក្សា​ជាមួយ​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងការ​ស្វែងរក​នីតិ​វិធី​ដើម្បី Laurie អាច​តំណាង​ប្រទេស​កម្ពុជា​។ លោក វ៉ា​ត់ ចំរើន អគ្គលេខា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទំនងជា​បាន​យល់ព្រម​ចំពោះ​បំណង​នេះ ហើយ​បានបង្ហាញ​នីតិវិធី​ដែល​ត្រូវ​រៀបចំ​ដើម្បី Laurie បាន​ចូលរួម​ប្រកួត​កីឡា​អន្តរជាតិ​តំណាង​ប្រទេស​កម្ពុជា​។​




© រក្សាសិទ្ធិដោយ thmeythmey.com