ជាតិ
ពីនេះ ពីនោះ
រវាងពាក្យ «ពិរោះ» និង «ពីរោះ» មួយត្រឹមត្រូវ? 
×![]()
សាធារណជនជភាគច្រើន សរសេរពាក្យ «ពិរោះ» និង «ពីរោះ» ដោយមិនដឹងថាពាក្យមួយណាត្រឹមត្រូវ រខុសឡើយ។ ខ្លះអះអាងថា«ពិរោះ»ជាពាក្យត្រូវ, ខ្លះថា«ពីរោះ»ទើបជាពាក្យត្រូវ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថាពាក្យនេះត្រឹមត្រូវទាំងពីរ ប៉ុន្តែ ខុសគ្នាត្រង់ថ្នាក់នៃពាក្យ។
បើជា កិរិយាវិសេសន៍ «ពិរោះ» មានន័យថា និយាយពិរោះ, ច្រៀងពិរោះ ។ ពីរោះពិសា; ពីរោះហាក់ដូចឆ្ងាញ់ពិសា។ ឧទាហរណ៍៖ សម្ដីពិរោះពិសា; និយាយពីរោះពិសា ។
បើជា គុណសព្ទ «ពីរោះ» មាននន័យថា ដែលស្រួលស្ដាប់, ល្អស្ដាប់, ឆ្ងាញ់ត្រចៀក, ដែលមានទំនងសូរសព្ទគួរឲ្យចង់ស្ដាប់។ ឧទាហរណ៍៖ សំឡេងពីរោះ, សម្ដីពីរោះ, ពាក្យពីរោះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com