ជាតិ
ស្នងការ​ខេត្តសៀមរាប​បង្ហាញ​អត្តសញ្ញាណ​យុវជន​ដែល​បង្ហោះ​លក់​គ្រឿន​ញៀន​ក្នុង​ហ្វេ​ស​ប៊ុ​ក​
26, Jul 2017 , 4:39 pm        
រូបភាព
ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង
ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង
​សៀមរាប​៖  នៅ​រសៀល​ថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០១៧ ស្នងការ​នគរបាល​ខេត្តសៀមរាប ក្រោយពី​ចុះ​ស៊ើបអង្កេត​រួចមក បានកំណត់​អត្តសញ្ញាណ​យុវជន ដែល​ប្រកា​សលក់​គ្រឿងញៀន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ហើយ​។ តាម​ស្នងការ​ខេត្ត ម្ចាស់​គណនី​ដែល​ដាក់ឈ្មោះ បង​កែវ អង្គរ​ជុំនោះ ជា​ជន​ខ្មាន់កាំភ្លើង​ដៃ​ឆៅ​ម្នាក់ និង​មានឈ្មោះ​ពិត​ឈ្មោះ ហ៊ី​ញ គឹមហុង ហៅ​កែវ​។​



​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប  បាន​បញ្ជាក់ថា ឈ្មោះ កែវ នេះ​ជា​កូនកំព្រា និង​រស់នៅ​ជាមួយ​បងប្អូន និង​គ្មាន​ទីលំនៅ​ពិតប្រាកដ​នោះទេ​។ ជននេះ​មាន​ប្រពន្ធ ឈ្មោះ ហេម កូ​ឡាប រស់នៅ​ភូមិ​ថ្នល់ ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ និង​បាន​លែងលះគ្នា​នៅ​ឆ្នាំ​២០១៦​។ 

​ក្រោយមក ឈ្មោះ កែវ បាន​ទៅធ្វើជា​ពលករ​នៅ​ស្រុកថៃ និង​ត្រឡប់មក​ស្រុកកំណើត​ម្តងម្កាល កាលពី​ខែមេសា ឆ្នាំ​២០១៦​។ តាម​កំណត់ហេតុ​របស់​អធិការ​ស្រុក​អង្គរជុំ ឈ្មោះ ហេម កូ​ឡាប ដែលជា​ភរិយា​យុវជន កែវ បានមក​ធ្វើការ​នៅ​ក្រុង​សៀមរាប នៅ​ថ្ងៃទី​១៧ មិថុនា ឆ្នាំ​២០១៦ និង​ត្រូវ​ចាប់ខ្លួន ពីបទ ចាត់ចែង​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​ជាប់ពន្ធនាគារ​ខេត្តសៀមរាប​រហូត​សព្វថ្ងៃ​។


                                              ឈ្មោះ កែវ។ រូបពី ហ្វេសប៊ុក

​ស្នងការ​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​ទៀតថា បច្ចុប្បន្ន​ឈ្មោះ កែវ មិនបាន​រស់នៅក្នុង​ស្រុក​ទេ ហើយ​ការសរសេរ​ប្រកាស​លក់​គ្រឿងញៀន​នេះ គឺ​យុវជន​នេះ​ធ្វើឡើង​ពី​ក្រៅ​ស្រុក​តែប៉ុណ្ណោះ​។

​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប  បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង កំ​លាំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ជួយ​សហការ ផ្តល់ព័ត៌មាន ដើម្បី​ឈានទៅដល់​ការ នាំខ្លួន​ឈ្មោះ ហ៊ី​ញ គឹមហុង ហៅ​កែវ  ដើម្បី​នាំមក​ធ្វើការ​សាកសួរ​។

​ទាក់ទង​នឹង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្តសៀមរាប លោក ទិ​ត្យ ណា​រ៉ុង ក៏បាន​បកស្រាយ​ដល់​សារព័ត៌មាន​ថ្មីៗ​ផងដែរ​។ លោកស្នងការ​បញ្ជាក់ថា ស្នងការ​កំពុងមាន​វិធានការ​ច្បាស់លាស់​មួយ ដើម្បី​ឈានដល់​ការឃាត់ខ្លួន​យុវជន​រូបនេះ​។​

​សូម​ស្តាប់​ប្រសាសន៍​របស់លោក ទិ​ត្យ ណា​រ៉ុង




​គួររម្លឹកថា នៅ​យប់​ថ្ងៃទី​២៥ កក្កដា ឆ្នាំ​២០១៧ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ បង​កែវ អង្គរជុំ បានប្រកាស​លក់​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​។ ក្នុងនោះ​ក៏មាន​បញ្ជាក់​ពី​សេវា​ដឹកជញ្ជូន​ដល់​កន្លែង​ផងដែរ សម្រាប់​អតិថិជន​ដែល​ជាវ​ចាប់​ពីមួយ​គីឡូ​ឡើងទៅ​៕
 

Tag:
 ទិ​ត្យ ណា​រ៉ុង​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com