ជាតិ
ទឹក​ហក់​ឡើង​ខ្លាំង បណ្តាល​ឲ្យ​លិច​ស្ពាន​អាងទឹក​តា​ម៉ុក​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ
26, Jul 2017 , 5:28 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ទឹកបាន​ហក់​ឡើង​លិច​ស្ពាន​ឆ្លង​នៅ​អាងទឹក​តា​ម៉ុក​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នេះ​បើតាម​វីដេអូ ដែល​បង្ហោះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅថ្ងៃនេះ​។



​ទឹកជំនន់​បាន​ហក់​ឡើង​កម្ពស់​៤​ម៉ែត្រ លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ដែល​បាន​ដៅ​ទុក​ត្រឹម​២,៩០​ម៉ែត្រ​។ 

​បើតាម​វីដេអូ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឲ្យ​ដឹងថា ទឹកបាន​ហក់​ឡើង​រហូតដល់​ហៀរ​អាងទឹក​តា​ម៉ុក និង​បាន​ពន្លិច​ស្ពាន ដែល​ពលរដ្ឋ​ឆ្លងកាត់​ប្រចាំថ្ងៃ​នៅ​ទីនោះ រហូត​ក្រសួង​ធាន​ធាន​ទឹក បាន​យក​គ្រឿងចក្រ​មក​អន្តរាគមន៍ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ដែល​កើតឡើង​ពី​គ្រោះទឹកជំនន់​នេះ​៕   


Tag:
 អាងទឹក​តា​ម៉ុក​
 ​ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com