ជាតិ
ពីនេះ ពីនោះ
ពាក្យ «អាជីវក» និង «អាជីវករ» អានសំឡេងខុសគ្នា និងមានអត្ថន័យផ្សេងគ្នា! 
×![]()
ពលរដ្ឋខ្មែរភាគច្រើនអានបញ្ចេញសំឡេងដូចគ្នារវាងពាក្យ «អាជីវក» និង «អាជីវករ» ។ អ្នកខ្លះទៀត ច្រឡំអត្ថន័យគ្នា និងអ្នកខ្លះទៀតយល់ថា ពាក្យនេះសំដៅលើការប្រកមុខរបររកស៊ី ប៉ុន្តែមិនដឹងថា មានព្យញ្ជនៈ «រ» នៅខាងចុងពាក្យ ឬក៏អត់ទេ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថាពាក្យ «អាជីវក» និង «អាជីវករ» នេះអានបញ្ចេញសំឡេងផ្សេងគ្នា និងមានន័យផ្សេងគ្នាផងដែរ។
ពាក្យ «អាជីវក» (—វក់) ជានាមសព្ទ មានន័យថា បព្វជិតពួកមួយអ្នកប្រកាន់លទ្ធិផ្សេងពីពុទ្ធសាសនា, រាប់ចូលក្នុងពួកនិគ្រន្ថតិរ្ថិយ; បើអ្នកបួសភេទស្រីហៅ អាជិវិកា ( ក្នុងពុទ្ធកាល មានតែក្នុងប្រទេសឥណ្ឌា ) ។
រីឯពាក្យ «អាជីវករ» (—វៈក) ជានាមសព្ទ មានន័យថា ជនអ្នកប្រកបអាជីវកម្ម, អ្នកប្រកបមុខរបរចិញ្ចឹមជីវិត។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com