ជាតិ
ពីនេះ ពីនោះ
យោងតាមប៉ូលិស បានឲ្យដឹងថា… នេះគឺជាឃ្លាខ្មែរដែលកូនខ្មែរឧស្សាហ៍សរសេរខុស 
×![]()
«យោងតាមលោក/ប្រភពនេះ បានឲ្យដឹងថា...» ឃ្លានេះខុស តែវាត្រូវបានគេប្រើប្រាស់ញឹកញាប់ណាស់នៅក្នុងអត្ថបទសារព័ត៌មាន។
ឧទាហរណ៍ គេច្រើនសរសេរថា៖«យោងតាមប៉ូលិស បានឲ្យដឹងថា ចោរលួចម៉ូតូនៅពេលម្ចាស់ផ្ទះកំពុងដេកលក់»។ ឃ្លានេះខុស ពីព្រោះ «បានឲ្យដឹងថា» មិនមែនជាប្រធាននៅក្នុងឃ្លាទេ។ គួរសរសេរបែបនេះវិញទើបត្រូវ៖ «យោងតាមប៉ូលិស ចោរលួចម៉ូតូនៅពេលម្ចាស់ផ្ទះកំពុងដេកលក់»។ «ចោរ» ជាប្រធាន, «លួច» ជាកិរិយាសព្ទ, «ម៉ូតូ» ជាកម្មបទ។ «ប្រធាន+កិរិយាសព្ទ+កម្មបទ» ជារូបមន្តមូលដ្ឋានក្នុងការសង់ឃ្លា ... កុំភ្លេច។
(ដកស្រង់ពីការកត់សម្គាល់របស់លោក កែ មុនធិត នៅលើទំព័រហ្វេសប៊ុក។ លោក កែ មុនធិត ធ្លាប់ជាអ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មានអន្តរជាតិ AP)។
© រក្សាសិទ្ធិដោយ thmeythmey.com