ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកចូលចិត្តចតយានយន្តលើទ្រូងផ្លូវ សូមប្រយ័ត្ន!
27, Jul 2017 ,
12:02 pm
រូបភាព
×
ដោយ:
ថ្មីៗ
នគរបាលចរាចរណ៍ផ្លូវគោកបានចាប់ផ្តើមពិន័យរាល់យានយន្តដែលត្រូវបានចត ឬឈប់លើទ្រូងថ្នល់ដោយបំពានមាត្រា២៣នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ យានល្មើសនឹងទទួលរងការពិន័យពី ២៥ ០០០រៀល ទៅ ៥០ ០០០រៀល តាមប្រភេទយាន ឬត្រូវឃាត់ទុកមិនអោយធ្វើចរាចរណ៍តាមមាត្រា៦៦នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។
មាត្រា២៣
ការឈប់និងការចតនៅលើផ្លូវថ្នល់ ត្រូវអនុវត្តដូចខាងក្រោម៖
១-គ្រប់យានជំនិះដែលឈប់ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុង ធ្វើចរាចរណ៍។
២-នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្ដតាមបទប្បញ្ញត្ដិដូចខាងក្រោម៖
-ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវចតឬឈប់ខាងស្ដាំតាមទិសចរាចរណ៍របស់ ខ្លួន
-ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្ដាំឬខាងឆ្វេងតាមទិសចរាចរណ៍។
៣-នៅក្រៅទីប្រជុំជន យានជំនិះឬសត្វពាហនៈត្រូវឈប់ឬចតនៅក្រៅទ្រូងផ្លូវ។ បើគ្មានទីណាផ្សេងទៀតដែលយានជំនិះអាចចតបានក្រៅពីទ្រូងផ្លូវទេនោះ ត្រូវអនុវត្ដតាមបទប្បញ្ញត្ដិដែលមានចែងក្នុងចំណុចទី១ខាងលើនេះ។
៤-នៅក្រៅទីប្រជុំជន គ្រប់យានជំនិះដែលខូចគាំងឬត្រូវបង្ខំឲ្យឈប់ឬចតនៅលើទ្រូងផ្លូវ ត្រូវប្រើភ្លើងសញ្ញាអាសន្នឬ/និងដាក់សញ្ញាត្រីកោណចម្ងាយយ៉ាងតិច៣០(សាមសិប)ម៉ែត្រ ដែលអាចមើលឃើញយ៉ាងតិច១០០(មួយរយ) ម៉ែត្រ។ ក្នុងករណីបញ្ហាខាងលើនេះកើតឡើងនៅកន្លែងហាមឈប់ឬចត ត្រូវជូនដំណឹងដល់សមត្ថកិច្ច ដែលនៅជិតដើម្បីមានវិធានការបន្ថែម។
៥-នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ឬចតដាក់ទំនិញឬមនុស្សឡើងចុះនៅចម្ងាយមិន លើសពី២៥(ម្ភៃប្រាំ)សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ និងយ៉ាងតិច៥(ប្រាំ)ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង និងចន្លោះយ៉ាងតិច១០(ដប់)ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោងនៃមហាវិថី។ នៅក្រៅទីប្រជុំជន យាន ទាំងអស់ត្រូវឈប់ឬចតយ៉ាងតិចបំផុត១០(ដប់)ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង។
៦-ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាប់ហ្វ្រាំងដៃឬមានវិធាន ការផ្សេងៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្ដមាន។
៧-ហាមឈប់ឬចតយានជំនិះនៅទីកន្លែងដូចខាងក្រោម៖
- នៅលើទ្រូងផ្លូវ ចិព្ចើាមផ្លូវដែលទុកបម្រុងឲ្យថ្មើរជើង និងក្នុងចន្លោះយ៉ាងតិច៥(ប្រាំ)ម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវសម្រាប់ថ្មើរជើង ឬនៅលើគំនូសនេះ
- នៅលើផ្លូវសម្រាប់ថ្មើរជើង
- លើកន្លែងបម្រុងទុកសម្រាប់ការឈប់ឬចតនៃយានប្រភេទខ្លះ
- នៅចន្លោះគែមទ្រូងផ្លូវនិងខ្សែគំនូសបង្ហូត ប្រសិនបើនៅចន្លោះខ្សែគំនូសបង្ហូតនិងយានចតនេះតិចជាង៣(បី)ម៉ែត្រ ដែលមិនអាចឲ្យយានមួយផ្សេងទៀតបរបានដោយឥតឆ្លងកាត់ឬជាន់លើខ្សែគំនូសបង្ហូត
- នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យបាំងភ្នែកអ្នកប្រើប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបាន
- នៅគ្រប់ទីកន្លែងដែលធ្វើឲ្យរាំងស្ទះដល់ច្រកចេញចូល ការចត ឬការឈប់នៃយានដទៃទៀត
- នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវរូង លើផ្លូវប្រសព្វ លើផ្លូវកាត់ផ្លូវរថភ្លើង លើផ្លូវក្នុង រង្វង់មូល ផ្លូវកោងខ្លាំង ឬលើផ្លូវចោតខ្លាំង ដែលមិនអាចមើលយានផ្សេងទៀតពីចម្ងាយបាន
- នៅចន្លោះតិចជាង២០(ម្ភៃ)ម៉ែត្រពីផ្លូវរថភ្លើងឆ្លងកាត់
- នៅចន្លោះតិចជាង១០(ដប់)ម៉ែត្រពីមុខនិងពីក្រោយទីតាំងបូមទឹករបស់យានពន្លត់អគ្គិភ័យនិងនៅមុខស្ថានីយពន្លត់អគ្គិភ័យ
- លើច្រកចេញចូលនៃអគារសាធារណៈ
- នៅលើទ្រូងផ្លូវមុខច្រកចេញចូលផ្ទះឯកជន លើកលែងតែយានរបស់ម្ចាស់ផ្ទះដែលជាកម្មសិទ្ធិតែមួយ
- ជាពីរជួរទន្ទឹមគ្នា
-នៅលើគែមទ្រូងផ្លូវម្ខាង បើនៅគែមម្ខាងទៀតដែលឈមមុខគ្នាជាកន្លែងទុកសម្រាប់ឲ្យយាន ជំនិះចត លើកលែងតែក្នុងករណីដែលអាចចតបានទាំងសងខាង
- នៅកន្លែងដែលមានសញ្ញាហាមឈប់ឬហាមចត
- នៅលើទ្រូងផ្លូវថ្នល់លើសពី២៤ម៉ោង
- នៅចន្លោះតិចជាង១០(ដប់)ម៉ែត្រពីមុខនិងពីក្រោយផ្លាកសញ្ញាកន្លែងរបស់រថយន្ដក្រុងឈប់
- នៅចន្លោះតិចជាង១(មួយ)ម៉ែត្រពីមុខឬពីក្រោយរថយន្ដដែលឈប់ឬចតបន្ដកន្ទុយគ្នា
- នៅជិតផ្លូវប្រសព្វឬផ្លូវបត់។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម