ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​ទាំង​៨​មុខ​នេះ មិនគួរ​ពិសារ​នៅពេល​យប់​ឡើយ
19, Dec 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​មិនគួរ​បរិភោគ​ផ្លែឈើ​ទាំង​៨​ប្រភេទ​ខាងក្រោម​នេះ​នៅពេល​យប់​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​។



តើ​មាន​អ្វី​ខ្លះទៅ​?

1.    អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម និង​ខ្វះ​ឈាម មិនគួរ​ញ៉ាំ​ផ្លែ​ធុ​រេ​ន​នៅ​ពេលយប់​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​

2.    អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម មិនគួរ​ពិសារ​ផ្លែឈើ​រី​នៅពេល​យប់​ទេ ព្រោះ​ក្នុង​ផ្លែឈើ​នេះ មាន​ជាតិ​ស្ករ​ខ្ពស់​។ ដូចនេះ ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច វា​នឹងធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​កើនឡើង​។​

3.    អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ក៏​មិនអាច​ពិសារ​ទំពាំងបាយជូរ​នៅពេល​យប់​ដែរ ព្រោះ​វា​ក៏​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដូចគ្នា​។​

4.    ផ្លែ​ប៊័រ ជា​ផ្លែឈើ​ដែល​ល្អ​ចំពោះ​សុខភាព​។ វា​អាចជួយ​ការពារ​បេះដូង ថ្លើម និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​របស់​អ្នក​។ ប៉ុន្តែ​មិនអាច​ញ៉ាំ​នៅពេល​យប់​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​សុខភាព​អ្នកមាន​បញ្ហា​បាន​។​

5.    អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម មិនគួរ​ពិសារ​ស្វាយ​ទុំ​នៅពេល​យប់​ឡើយ ព្រោះ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​។ ដូចនេះ ជំងឺ​អ្នកនឹង​អាច​ធ្ងន់ធ្ងរ​ជាង​មុន​។​

6.    អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ក្រពះ ពោះវៀន​មិនល្អ គួរតែ​កុំ​ពិសារ​ផ្លែ​ស្រការ​នាគ​នៅពេល​យប់​។ វា​អាចធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​របស់​អ្នក មិន​ប្រក្រតី​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com