កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao គ្រោង​សង់​មន្ទីរពេទ្យ​ទំនើប​សម្រាប់​ប្រជាជន​ក្នុង​ស្រុកកំណើត​
27, Jul 2017 , 7:19 pm        
រូបភាព
​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao មាន​គម្រោង​សាងសង់​មន្ទី​ពេទ្យ​លំដាប់​ពិភពលោក​ដំបូងបង្អស់​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ប្រជាជន​នៅក្នុង​ទីក្រុង General Santos ដែលជា​ទីកន្លែង​កំណើត​របស់ខ្លួន​។​



​យោងតាម​ការផ្សាយ​រប​ស់ Viral4rea អ្នក​ប្រដាល់​អាជីព និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន នឹង​ផ្តល់​មួល​និ​ធិ​ផ្ទាល់ខ្លួន​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​មួយកន្លែង​មានឈ្មោះ​ថា anny Pacquiao Medical Center ដែល​បំពាក់​ទៅដោយ​ឧបករណ៍ និង​គ្រឿង​បរិក្ខា​ទំនើបៗ ដើម្បី​ផ្ដល់​ការព្យាបាល​ដល់​អ្នក​នៅក្រៅ​ក្រុង និង​ក្នុង​ទីក្រុង General Santos ប្រទេស​ហ្វីលីពីន​។​



Pacquiao កំពុង​បង្ហាញ​ក្តី​បារ​ម្មណ៍​ដោយ​ផ្ដោតទៅលើ​សុខភាព និង​សុខុមាលភាព​ប្រជាជន ជាពិសេស​អ្នក​ដែល​នៅ​ស្រុកកំណើត​របស់គេ​។
​គម្រោង​នៃ​ការសាងសង់​នេះ​គឺ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែលជា​ញឹកញាប់​ត្រូវការ​ធ្វើដំណើរ​ឆ្ងាយ​ទៅរក​មន្ទីរពេទ្យ​ដែល​ល្អ ដើម្បី​ព្យាបាល ឬ​ពិនិត្យ​សុខភាព​របស់​ពួកគេ​។ ប្រសិនបើ​គម្រោង​សាង​មន្ទីរពេទ្យ​នេះ​ទទួលបាន​ផ្លែផ្កា​មែន អ្នកស្រុក​និង​អ្នក​នៅក្បែរនោះ​អាច​ទៅ​ព្យាបាល​យ៉ាង​ងាយស្រួល​បំផុត​។​

​ជុំវិញ​គម្រោង​ដ៏​ធំ​របស់​ស្តេច​ប្រដាល់​អាស៊ី វ័យ​៣៨​ឆ្នាំនេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​គិតគូ និង​យកចិត្តទុកដាក់​ទៅលើ​ប្រជាពលរដ្ឋ ក្នុងនាម​ជា​អ្នកនយោបាយ ហើយ​និង​ដើម្បី​យកចិត្ត​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ដោយសារ​បាត់បង់​ប្រជាប្រិយភាព​ក្រោយ​ចាញ់​ការប្រកួត​ដ​ណើ​ម​ខ្សែក្រវាត់​ជាមួយ​អ្នក​ប្រដាល់​អូស្ត្រាលី Jaff Horn កាលពី​ខែមិថុនា​កន្លងទៅ​៕






Tag:
 ប្រដាល់​
  Manny Pacquiao
  សង់​មន្ទីរពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com