G Park ជាភេសជ្ជៈប៉ូវកម្លាំងពិសេស ពីប្រទេសកូរ៉េ ១០០ ភាគរយ ដែលមានការរចនាសំបក កំប៉ុងឲ្យមានរាងស្លីម បែបយុវវ័យ។ G Park គឺជាភេសជ្ជៈដែលសម្បូរទៅដោយថាមពល ប៉ូវកម្លាំង បំបាត់ភាពហត់នឿយ ជំនួយស្មារត្មី មានក្លិនឈ្ងុយ លើសពីនេះក៏មានជាតិហ្គាសដែលជួយសម្រួលដល់បំពង់ក និងអារម្មណ៍ស្រស់ស្រាយ។
លោក គន គារី ប្រធានផ្នែកទីផ្សារ G Park បានឲ្យដឹងថា G Park គឺជាផលិតផលដែលមានគុណភាពល្អ យើងមានទំនុកចិត្តទៅលើផលិតផលមួយនេះ ដោយសារតែក្រុមហ៊ុនដែលជាអ្នកផលិតគឺមានបទពិសោធន៍រាប់រយឆ្នាំ។ ម្យ៉ាងវិញទៀត G Park គឺមានរសជាតិខុសពីភេសជ្ជៈផ្សេងៗ ហើយយើងក៏សង្ឃឹមជឿជាក់ថា G Park នឹងទទួលបានប្រជាប្រិយភាពពីអតិថិជននៅក្នុងពេលដ៏ខ្លីខាងមុខ។