បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ធីតា ចេញពី​តាខ្មៅ ចាញ់​ស្នេហ៍​ខេត្ត Auvergne-Rhône-Alpes របស់​បារាំង​
28, Jul 2017 , 10:10 am        
រូបភាព
​កាល​រស់នៅក្នុង​ក្រុង​តាខ្មៅ​​ខេត្តកណ្តាល សន ធីតា គឺជា​ជាងកាត់ដេរ និង​ធ្វើតាម​តាម​ក្រុមហ៊ុន​។ តែ​ពេលនេះ សន ធីតា ជា​ថៅកែ​ស្រី​វ័យក្មេង​នៅ​ហាង​លក់​សាច់​មួយ​ក្នុងភូមិ​ព្រៃភ្នំ​មួយ​នៅ​ប្រទេស​បារាំង​។ គឺ​ភូមិ Saint Martin de Valamas នៃ​ស្រុក Ardèche នៅក្នុង​ខេត្ត Auvergne-Rhône-Alpes​។ ជា​តំបន់​ព្រៃភ្នំ​ដាចស្រយាល​មែន ដែលមាន​មនុស្ស​រស់នៅ​ប្រហែល​១​ពាន់​នាក់​មែន ប៉ុន្តែ ស្ត្រីជន​ជាតិខ្មែរ ដែល​រៀបការ​ជាមួយ​បុរស​ជនជាតិ​បារាំង បាន​ពេញចិត្ត និង​ស្រឡាញ់​លំនៅស្ថាន​ថ្មី​នេះ​យ៉ាងខ្លាំង​។ មាន​ផ្លូវ មាន​សាលារៀន មន្ទីរពេទ្យ ថែមទាំង​ទេសភាព​ធម្មជាតិ​ស្អាត​ទៀតផង សន ធីតា បាន​ប្រាប់​នាយ យ៉ាន ថា គាត់​មិន​ចង់ទៅ​រស់នៅ​ទីក្រុង​ណា​ផ្សេង​ដែលមាន​មនុស្ស​ច្រើន មានការ​បំពុលបរិយាកាស​ដោយ​យានយន្ត​នោះឡើយ​។



​យើង​ស្តាប់​បទ​សម្ភាស​រវាង​នាយ យ៉ាន និង អ្នកស្រី ធីតា LABEILLE៖

















Tag:
 នាយ យ៉ាន​
  Auvergne-Rhône-Alpes
  សន ធីតា​
© រក្សាសិទ្ធិដោយ thmeythmey.com