កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ Pogba មាន​កម្រិត​លេង​ដូច Messi, Neymar និង Ronaldo ដែរ​
28, Jul 2017 , 1:51 pm        
រូបភាព
​លោក Jose Mourinho បាន​សរសើរ Paul Pogba ថា​មាន​កម្រិត​លេង​ដូចគ្នា​នឹង​កីឡាករ Lionel Messi, Cristiano Ronaldo និង Neymar ដែរ​នៅពេល​បច្ចុប្បន្ននេះ​។ លោក​លើកឡើង​ដូច​ច្នេះ​បន្ទាប់ពី​ខ្សែបម្រើ​បារាំង​រូបនេះ​បង្ហាញខ្លួន​យ៉ាង​ល្អ​នា​ជំនួប​រវាង Manchester United និង Barcelona នៃ​ការប្រកួត​ពាន International Champions Cup នៅ​ថ្ងៃទី​២៧ ខែកក្កដា លើ​ទឹកដី​អាមេរិក​។​



​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​ដឹកនាំ​ក្រុម Manchester United  បរាជ័យ​លើកដំបូង​នៃ​ពាន ICC ក្រោយ Neymar ស៊ុត​១​គ្រាប់​ជួយ Barcelona ឈ្នះ ១-០ ក្នុងការ​ប្រកួត​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​។ ទោះ​ចាញ់​ការប្រកួត​នេះ​មែន ប៉ុន្តែ Pogba បានបង្ហាញ​ទម្រង់​លេង​ដ៏​គួ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ក្រុម​យក្ស​នៃ​ក្របខ័ណ្ឌ Premier League មួយ​នេះ ដោយ​ទទួលបាន​ការសរសើរ​ពី​គ្រូបង្វឹក​លោក Mourinho ថា​មាន​កម្រិត​លេង​ដូច Mnessi Ronaldo និង Neymar អ៊ីចឹង​ដែរ​។​



​អ្នកចាត់ការ​ដែលមាន​រហស្សនាម The Special One បានលើកឡើង​ពី​ចំនុច​ពិសេស​របស់​ខ្សែបម្រើ​វ័យ​២៤​ឆ្នាំនេះ​ថា​៖«Pogba ជា​កីឡាករ​មាន​ភាពស្វាហាប់​នៅលើ​ទីលាន ជាមួយនឹង​ជំនឿ​ចិត្ត​ខ្ពស់​ក្នុងការ​គ្រប់គ្រង​បាល់ និង​បញ្ជូន​បាល់​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​ច្បាស់ ទោះ​មិនសូវ​រក​គ្រាប់​បាល់​បាន​ច្រើន​ក៏ដោយ​»​។​

​សូមបញ្ជាក់ថា Pogba ត្រូវបាន​លោក Mourinho នាំយក​មកកាន់​ទឹកដី Old Trafford ពី Juventus ក្នុងតម្លៃ​កំណត់ត្រា​កាលពី​រដូវ​កាល ២០១៦-២០១៧ និង​ជួយ​ក្រុម​ម្ចាស់​ជើងឯក Premier League ២០​សម័យកាល ឈ្នះ​ពាន EFL Cup និង​ពាន​លំដាប់​ទី​២​អឺរ៉ុប EUFA Europa League ថែម​ទៀតផង​ក្នុង​រដូវ​កាល​ដំបូង​របស់គេ​៕

Tag:
 បាល់ទាត់​
  Jose Mourinho
  Paul Pogba
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com