ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card កាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន ធនាគារកាណាឌីយ៉ា
28, Jul 2017 ,
2:53 pm
រូបភាព
×
ដោយ:
ជី ដាណា
ដើម្បីធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀត កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ធនាគារកាណាឌីយ៉ា និង ក្រុមហ៊ុន Union Pay International ( UPI ) បានដាក់ឲ្យប្រើប្រាស់នូវ ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card នៅទូទាំងប្រទេសកម្ពុជាដើម្បីឆ្ពោះទៅកាន់ការរីកចម្រើនលូតលាស់ទៅមុខនូវតម្រូវការទូទាត់សាច់ប្រាក់ទំនើប និងងាយស្រួល។
ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card របស់ធានាគារកាណាឌីយ៉ា កាន់តែមានភាពងាយស្រួលដល់អតិថិជនដោយមិនចាំបាច់កាន់សាច់ប្រាក់ដោយផ្ទាល់ ដោយជំនួសមកវិញនូវការប្រើប្រាស់ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card ដោយមានការទទួលស្គាល់់ជាសកល និងតំបន់ចំនួន ១៦២។ ប័ណ្ណឥណ្ណពន្ធនេះក៏ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជននៅក្នុងការតាមដាន និងគ្រប់គ្រងការចំណាយខណៈពេលតែមួយដែលពួកយើងផ្តល់នូវការគ្រប់គ្រងការត្រួតពិនិត្យយ៉ាងល្អ មានសុវត្ថិភាព និងមានភាពងាយស្រួលបំផុត។ ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card រួមបញ្ជូលទាំងអត្ថប្រយោជន៍ Travel Mate.Asia ដែលត្រូវបានរចនាឡើងសម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរ ដែលកំពុងស្វែងរកសេវាកម្មគួជាទីពេញចិត្តតែមួយគត់ក្នុងតំបន់អាស៊ីផងដែរ។ ប័ណ្ណនេះក៏មានផ្តល់ជូននូវលក្ខណៈពិសេសក្នុងការចូលទៅកាន់ព័ត៌មានពីការធ្វើដំណើរនិងអត្ថប្រយោជន៍ក្នុងប្រទេសគោលដៅលំដាប់ខ្ពស់ជាងគេចំនួន ២០ ប្រទេស ដែលជ្រើសរើសដោយការបញ្ជុះតម្លៃតាមមធ្យោបាយធ្វើដំណើរ សេវាកម្ម អ៊ិនធើណេត អត់ខ្សែ ទៅកាន់ភ្នាក់ងារតាមសណ្ឋាគារ ភោជនីយដ្ឋាន និងហាងទំនិញផ្សេងៗ។ Union Pay ជាប័ណ្ណសុវត្ថិភាព ងាយស្រួល និងជាមធ្យោបាយដ៏ពេញនិយមសម្រាប់ការទូទាត់សាច់ប្រាក់នៅពេលធ្វើដំណើរទៅក្នុងប្រទេសតំបន់អាស៊ី។
លោក Danny Quah នាយកប្រតិបត្តិនៃ ធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា វណ្ណៈកណ្តាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងមានអត្រាកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះកម្រិតនៃក្តីកង្វល់ទៅលើផលិតផលផ្នែកហរិញ្ញវត្ថុក៏មានការកើនឡើងផងដែរ។ ការកើនឡើងនេះក៏ជាកម្លាំងជំរុញនូវតម្រូវការសម្រាប់ដំណោះស្រាយហរិញ្ញវត្ថុដែលតម្រូវតាមស្ថានភាពហរិញ្ញវត្ថុរបស់ពួកគេផងដែរ។ សម្ព័ន្ធភាពរវាងធនាគា កាណាឌីយ៉ា ជាមួយនិងក្រុមហ៊ុនសេវាឈានមុខគេនៅលើពិភពលោកដូចជាក្រុមហ៊ុន Union Pay International អាចបញ្ជក់ថាពួកយើងមានប័ណ្ណដែលមានដំណោះស្រាយយ៉ាងល្អផ្តល់ជូនដល់អតិថិជន។ លោកបានបន្តទៀតថាពួកយើងសង្កេតឃើញថា មានសកម្មភាពជាច្រើនដែលទាក់ទងជាមួយនិងផលិតផលប័ណ្ណដែលរួមមានភ្នាក់ងារជាច្រើនទទួលយកប័ណ្ណនេះ។ យើងរំពឹងថាសកម្មភាពនេះនឹងមានការកើនឡើង ការវិវវត្តន៍ដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកយើងជាក្រុមហ៊ុន Union Pay International កាន់តែមានភាពសំខាន់ ដូចដែលយើងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវដំណោះស្រាយប័ណ្ណដែលមានភាពប្រកួតប្រជែងខ្ពស់ទៅកាន់អតិថិជនចម្បងដែលមានការកើនឡើងជាលំដាប់។
លោក Shuan Ghaidan នាយកផ្នែកផលិតរបស់ស្ថាប័ន Union Pay International បានមានប្រសាសន៍ថាយើងខ្ញុំសុំចូលរួមអបអរសាទរចំពោះធនាគាកាណាឌីយ៉ា ក្នុងឱកាសដាក់បង្ហាញ Union Pay Debit Card។ កិច្ចសហប្រតិបត្តិការដែលមានប្រវត្តដ៏យូណាស់មកហើយរវាងស្ថាប័នទាំងពីរ បានបង្ហាញនូវលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលជាពិសេសក្នុងវិស័យអាជីវកម្មប័ណ្ណ។ ប័ណ្ណឥណ្ណពន្ធUnion Pay Debit Card ដែលមានប្រើឆីបផ្តល់ជូននូវទម្រង់នៃភាពរឹងមាំមួយដើម្បីធ្វើការណែនាំនូវផលិតផលនិងសេវាកម្មដែលមានភាពឈានមុខគេ។
ដោយសារមានការរួមគ្នាជាមួយនិង ធនាគាកាណាឌីយ៉ា និងដៃគូរក្នុងស្រុកមួយចំនួន ធ្វើឲ្យពួកយើងអាចធ្វើការអភិវឌ្ឍន៍នូវរចនាសម្ព័ន្ធការទូទាត់សាច់ប្រាក់ក្នុងប្រទេសកម្ពុជាដើម្បីដាក់បង្ហាញនូវ QR Code, Mobile Wallet និងប្រព័ន្ធដំណោះស្រាយផ្នែកហរិញ្ញវត្ថុផ្សេងទៀតដែលធ្វើឲ្យប្រទេសកម្ពុជារីករាយជាមួយសុវត្ថិភាព ទំនុកចិត្ត និងភាពងាយស្រួលនៅក្នុងការទូទាត់សាច់ប្រាក់ដោយកាត់បន្ថយការកាន់សាច់ប្រាក់ក្នុងដៃ។ Union Pay បានដឹកនាំក្រុមការងារសកលដើម្បីណែនាំពីកំណែទំម្រង់ ១.០ របស់ EMVCo QR សម្រាប់ទូទាត់ប្រាក់កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧ ដែលជាលើកដំបូងនៃដំណើរការជាសកលនៃការទូទាត់ស្តង់ដារតាម QR Code។ បន្ថែមពីលើនេះទៀតប័ណ្ណឥណ្ណពន្ធ ស្តង់ដារដែលប្រើឆីបរបស់ Union Pay ស្របតាមស្តង់ដារ EMVCo ហើយមានការទទួលស្គាល់ក្នុងតំបន់ដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសជាដៃគូរនៅអាស៊ីប៉ាស៊ីភិចផ្សេងទៀតមកពី បណ្តាញទូទាត់សាច់ប្រាក់នៅអាស៊ី។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម