កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ដាក់​គោលដៅ​យក​កូន​៧​នាក់ ឲ្យ​ដូច​លេខ​អាវ និង​ម៉ាក​យីហោ​ខ្លួន​
28, Jul 2017 , 8:39 pm        
រូបភាព
Cristiano Ronaldo មាន​គម្រោង​យក​កូន​ចំនួន ៧​នាក់ ខណៈ​មានកូន​បីនាក់​រួចហើយ និង​នៅក្នុង​ពោះ​មិត្តស្រី​នាង Georgina Rodriguez ម្នាក់ទៀត​។ ការចង់​បានកូន​រហូត​៧ របស់​ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid នេះ គឺ​ដើម្បី​ឲ្យ​ដូចនឹង​លេខ​អាវ និង​ស្លាក​យីហោ CR7 របស់គេ​។​



​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​បច្ចុប្បន្ន មានកូន​ចំនួន​៣​នាក់ ដែល​កូនប្រុស​ច្បង​ឈ្មោះ Cristiano Jr. មាន​អាយុ ៧​ឆ្នាំ និង​កូនភ្លោះ​ពីរ​នាក់ Eva និង Mateo ទើប​ចាប់កំណើត​កាលពីពេល​ថ្មីៗ​នេះ​ដោយ​ប្រើ​សេវា​ពពោះ​ជំនួស​។​



​តាម​ការចុះផ្សាយ​របស់ DailyMail ការចង់​បានកូន​រហូត​ដល់​៧​នាក់​នេះ តាមពិត​ទៅជា​ការចង់​បាន​របស់​កូនប្រុស​ច្បង Ronaldo នោះទេ​។ កីឡាករ​វ័យ ៣២​ឆ្នាំនេះ​សារភាពថា​កូនប្រុស​ខ្លួន  Cristiano Jr ចង់បាន​ប្អូន ៦​នាក់​ទៀត ដើម្បី​គ្រប់​៧​នាក់ ទើប​ដូចនឹង​ស្លា​កអាវ​លេខ​៧ និង​ម៉ាក​យី​យោ​សម្លៀកបំពាក់ និង​ផលិតផល​ផ្សេងៗ​ដែលមាន​សញ្ញា CR7​។​

​ម្ចាស់​ពាន Ballon d'Or ៤​សម័យកាល​នេះ​បាន​ប្រាប់​ទូរ​ទ្សន៍​ចិន អំឡុងពេល​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ចិន​ដោយ​សរសើ​រដូក​ប្រុស​ខ្លួន​ថា​៖«​គាត់​គិត​ត្រូវ​ហើយ គាត់​ចង់បាន​ប្អូនប្រុស​ស្រី​ថែមទៀត​។ គាត់​ចង់បាន​បងប្អូន​៧​នាក់ និង​ជា​ច​លេខ​ដែល​ខ្ញុំ​ស្រលាញ់​តាំងពីដើម​មក​»៕




Tag:
 បាល់ទាត់​
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com