ជាតិ
ទឹកជំនន់ទន្លេមេគង្គ បានធ្វើឲ្យតំបន់មួយចំនួន នៃខេត្តត្បូងឃ្មុំ ត្រូវលិចលង់
× ទឹកជំនន់ទន្លេមេគង្គខេត្តត្បូងឃ្មុំ បានកើនឡើងដល់កម្ពស់ ១៣, ៨០ម៉ែត្រ។ កម្ពស់ទឹកកើនឡើងនេះ ធ្វើឲ្យតំបន់មួយចំនួន ក្នុងខេត្តត្បូងឃ្មុំរងការលិចលង់។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិតម នាព្រឹកថ្ងៃទី ២៨ កក្កដានេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកទន្លេមេគង្គត្បូងឃ្មុំ បានធ្វើឲ្យទឹកលិចចូលដល់តំបន់មួយចំនួន ក្នុងស្រុកត្បូងឃ្មុំ ដោយលិចលំនៅដ្ឋានពលរដ្ឋរស់នៅភូមិទួលគរ ភូមិព្រែកតូច ក្នុងឃុំទន្លេបិត ប្រមាណ ៤៥ ភាគរយ នៃចំនួនផ្ទះសរុប។
ក្រៅពីនេះសាលាបឋមសិក្សាព្រែកជីក ក្នុងឃុំទន្លេបិត និងសាលាបឋមសិក្សារកាធំ ក្នុងឃុំជំរោទី១ និងផ្លូវបេតុង ចំនួន ៣ខ្សែ ប្រវែងប្រមាណ ២.៥០០ ម៉ែត្រ ត្រូវបានលិចលង់ផងដែរ។ នេះបើតាមក្រសួងធនធានទឹក។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលព្យុះទី៨ សុនកា ដែលស្ថិតនៅក្បែរកោះហៃណាំដោយមានកម្លាំងខ្យល់៦៤គីឡូម៉ែតក្នុងមួយម៉ោង។ ព្យុះនេះ បំបែកខ្លួនជាពីរផ្នែក ១ផ្នែកនឹងរំកិលខ្លួនទៅដល់ឆ្នេរវៀតណាម និងតំបន់អាងទន្លេមេគង្គ ។ចំណែកផ្នែកទី២ធ្វើដំណើរត្រឡប់ទៅទិសឦសានវិញ។ ឥទ្ធិពលព្យុះនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គក្នុង្រទេសថៃ និងឡាវ៕
Tag:
ទឹកជំនន់ទន្លេមេគង្គ
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com