ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ជំនន់ទឹកភ្លៀង៖ ខេត្តព្រះវិហារ និងឧត្តរមានជ័យ រងការប៉ះពាល់ខ្លាំងជាងគេ
28, Jul 2017 ,
5:26 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង ដែលគ្របដណ្ដប់នៅតំបន់មួយចំនួននៃប្រទេសកម្ពុជា បានធ្វើឲ្យខេត្តព្រះវិហារ និងឧត្តរមានជ័យ រងការប៉ះពាល់ធ្ងន់ធ្ងរជាងគេ ខណៈខេត្តចំនួន៥ផ្សេងទៀត រងការប៉ះពាល់តិចតួច។ មូលហេតុដែលធ្វើឲ្យមានជំនន់ទឹកភ្លៀង ដោយសារកម្ពុជារងឥទ្ធិពលព្យុះចំនួនពីរ គឺព្យុះទី៤ និងព្យុះទី៨។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី ២៨ កក្កដានេះ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាប់ពីពាក់កណ្ដាលខែកក្កដាមក ឥទ្ធិពលនៃព្យុះក្នុងតំបន់ចំនួនពីរគឺ ព្យុះទី៤ និងព្យុះទី៨ បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ខ្ពង់រាបភាគខាងជើង និងភាគឦសាននៃកម្ពុជា។ ឥទ្ធិពលរបស់ព្យុះក្នុងរយៈពេលបីបួនថ្ងៃនេះ ធ្វើឲ្យតាមបណ្ដាខេត្តមួយចំនួនរងនូវជំនន់ទឹកភ្លៀងជន់លិច។ បន្ថែមលើនេះ ព្យុះទាំងពីរនេះ ក៏បង្កឲ្យមានភ្លៀងធ្លាក់ច្រើននៅលើផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គលើ និងធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង។
ស្ថានភាពជំនន់ទឹកភ្លៀង បានធ្វើឲ្យខេត្តព្រះវិហារ និងឧត្តរមានជ័យ ទទួលរងនូវការប៉ះពាល់ធ្ងន់ធ្ងរ និងខេត្តចំនួន៥ផ្សេងទៀត ដូចជា ខេត្តកំពត កំពង់ធំ រតនគិរី ព្រះសីហនុ និងខេត្តត្បូងឃ្មុំ រងការប៉ះពាល់តិចតួច។
ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ស្រុកចំនួន ៥នៃខេត្តព្រះវិហារ រួមមាន ស្រុកជាំក្សាន្ត ឆែប គូលែន ជ័យសែន និងក្រុងព្រះវិហារ។ ស្ថានភាពជំនន់ទឹកភ្លៀងនេះ ខេត្តព្រះវិហារ រងនូវការលិចលង់ផ្ទះប្រជាពលរដ្ឋចំនួន ៥៣០ខ្នង, លិចដីស្រែ ៤៨៧៨ហិកតា, ផ្លូវឃុំចំនួន ៩៨៨៥ម៉ែត្រ ផ្លូវលំប្រមាណ ៦០០គីឡូម៉ែត្រ និងខូចស្ពានឈើចំនួន ២។ ទន្ទឹមនឹងនេះ មានមនុស្សស្លាប់ចំនួន ២នាក់ និងជំលៀសប្រជាជនចំនួន ៤៨គ្រួសារ ទៅទីទួលសុវត្ថិភាព។
ចំណែកខេត្តឧត្តរមានជ័យវិញ បានប៉ះពាល់ដល់ស្រុកចំនួន ២ គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។ ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន ៧០២ខ្នង, លិចដីស្រែ ១០៣២ហិកតា, លិចដំឡូងមី និងដំណាំផ្សេងៗ ២៧៩ហិកតា, ផ្លូវលិចទឹកចំនួន ៣២០០ម៉ែត្រ និងដាច់ ៣៣០ម៉ែត្រ ហូរដាច់ទំបន់ ១កន្លែងប្រវែង ២០០ម៉ែត្រ។
របាយការណ៍ដដែល បញ្ជាក់ថា ខេត្តកំពង់ធំ ប៉ះពាល់ស្រុកចំនួន ៤ រួមមានស្រុកសណ្ដាន់ កំពង់ស្វាយ ប្រាសាទសំបូរ និងក្រុងស្ទឹងសែន។ ស្ថានភាពនេះ ធ្វើឲ្យប៉ះពាល់លិចស្រូវ ១០១០ហិកតា, លិចផ្លូវ១៣៥ម៉ែត្រ, លិចសាលារៀន ២កន្លែង និងលិចផ្ទះ ១៥ខ្នង។ ជាមួយគ្នានេះ ខេត្តកំពត ប៉ះពាល់ភូមិចំនួន ១៥ និងឃុំចំនួន ៤ ក្នុងស្រុកទឹកឈូ។
ក្រៅពីនេះ ខេត្តព្រះសីហនុ មានទឹកហូរកាត់ផ្លូវ ២ខ្សែ ស្ថិតក្នុងស្រុកកំពង់សិកា និងស្រុកព្រៃនប់។ ចំណែកខេត្តរតនគិរី ជំនន់ទឹកភ្លៀងលិចនៅឃុំសេដា ស្រុកលំផាត និងស្រុកចំនួន ៥ នៅតាមដងទន្លេស្រែពក និងសេសាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជំនន់
ព្រះវិហារ
ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
40 វិនាទី
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម