ជាតិ
ពីនេះ ពីនោះ
រវាង​ពាក្យ «​និរន្តរ​» និង «​និរន្តរ៍​» មួយណា​ត្រឹមត្រូវ​?
23, May 2023 , 7:29 am        
រូបភាព
មនុស្ស​មួយចំនួន​នៅតែ​ប្រកែក​គ្នា​ចំពោះ​ពាក្យ «​និរន្តរ​» និង «​និរន្តរ៍​» អ្នកខ្លះ​ថា​«​និរន្តរ​»​ជា​ពាក្យ​ត្រឹមត្រូវ​, អ្នក​ខ្លះទៀត​អះអាងថា​សរសេរ​ជា​«​និរន្តរ៍​» ទើប​ត្រឹមត្រូវ​។ នៅ​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ត្រឹមត្រូវ​ដូចគ្នា គឺ​សរសេរ​ជា​«​និរន្តរ​» ឬ «​និរន្តរ៍​» ក៏បាន​។ ពាក្យ​នេះ​មានន័យថា ដែល​ឥតមាន​ចន្លោះ​, ជានិច្ច​, ឥត​ស្រាក​, ឥត​ឈប់​, ឥត​ល្ហែ​។ ឧទាហរណ៍​៖ សូម​លោក​បាន​ប្រកបដោយ​សេចក្តីសុខ​ជានិច្ច​និរន្តរ៍​។ ល​៕

 


© រក្សាសិទ្ធិដោយ thmeythmey.com