កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ជាប់​ឈ្មោះ​ជា​ក្លិប​ជោគជ័យ និង​ឈ្នះ​ពាន​ច្រើនជាងគេ​នៅ​អង់គ្លេស​
29, Jul 2017 , 8:19 pm        
រូបភាព
Manchester United ជា​ក្លិប​បាល់ទាត់​ក្នុង​ក្របខណ្ឌ​នៃ​ប្រទេស​អង់គ្លេស​ដែល​ទទួលបាន​ជោគជ័យ​ជាងគេ​បំផុត ជាមួយនឹង​ការ​ឈ្នះ​ពាន​ធំៗ​សរុប​៤២ បន្ទាប់ពី​ឈ្នះ​ពាន Europa League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប រដូវ​កាល ២០១៦-២០១៧ តាម​ពីក្រោយ​ដោយ​ក្លិប Liverpool ដែល​ធ្លាប់​ឈ្នះ ៤១​ពាន​។​



ក្រុម​ដែលមាន​រហស្សនាម The Red បានឈ្នះ​ពាន​ជាច្រើន​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់លោក Sir Alex Ferguson ដោយ​ទទួលបាន​ជើងឯក Premier League ១៣​ដង UEFA Champions League ២​ដង ព្រមទាំង​ពាន​សំខាន់ៗ​ជាច្រើន​ទៀត​។ សរុប​ទាំង​៤២​ពាន​ដែល​ក្រុមបិសាចក្រហមបានឈ្នះ​រួមមាន Premier League ២០​ដង ពាន FA Cup ១២​ដង League Cup ៥​ដង Europa League ១​ដង Champions League ៣​ដង និង FIFA Club World Cup ១​លើក​។​



ក្រៅពី Manchester United ក៏មាន Liverpool ដែលជា​ក្លិប​ដែល​ធ្លាប់​ឈ្នះ​ពាន​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ រហូតដល់ ៤១​ពាន តែ​អ្វីដែល​សំខាន់​នោះ​ក្រុម​ដែលមាន​រហស្សនាម​ហង្ស​ក្រហម​នេះ ឈ្នះ​ពាន Champions League ច្រើនជាងគេ​ក្នុងចំណោម​ក្រុម​មកពី​ក្របខណ្ឌ​អង់គ្លេស រហូត​ល់​ទៅ ៥​ដង​។

ចំណែក​ក្រុម​ពីរ​ទៀត​ដែល​ស្ថិតនៅក្នុង​ក្របខណ្ឌ​ទី​២​របស់​អង់គ្លេស Championship បច្ចុប្ប្ន​គឺ Nottingham Forest ក៏​ធ្លាប់​ឈ្នះ​ពាន​កំពូល​អឺរ៉ុប Champions League ២​ដង និង Aston Villa ឈ្នះ​១​លើក​ផងដែរ​។​

ខាងក្រោម​នេះ​ជាតា​រាង​បញ្ហា​ញ​ពី​ក្លិប​មួយចំនួន ដែល​បានឈ្នះ​ពានរង្វាន់​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ក្រុម​ទាំងអស់​ក្នុង​ក្របខណ្ឌ​អង់គ្លេស​៕




© រក្សាសិទ្ធិដោយ thmeythmey.com