ជាតិ
ពីនេះ ពីនោះ
រវាងពាក្យ «ប្រមាទ» និង «ប្រមាថ» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច? 
×![]()
មនុស្សភាគច្រើនមិនដែលដឹងថាពាក្យ «ប្រមាទ» និង «ប្រមាថ» នេះប្រើខុសគ្នា និងមានអត្ថន័យខុសគ្នាយ៉ាងដូចម្តេចនោះទេ។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានពន្យល់ពីអត្ថន័យ និងការប្រើប្រាស់ខុសគ្នាដូចខាងក្រោម ៖
ទី១ ពាក្យ «ប្រមាទ» ជានាមសព្ទមានន័យថា ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្តីប្រហែស, ការប្រហែសធ្វេស។ បើជាកិរិយាសព្ទ គឺភ្លេច, ធ្វេស, ប្រហែស ស្មារតី។ ឧទាហរណ៍៖ ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនឹងក្នុងបរលោក។
ទី២ ពាក្យ «ប្រមាថ» ជានាមសព្ទមានន័យថា ការបៀតបៀនគេ, ការញាំញីគេ, ការធ្វើទុក្ខបុកម្នេញឲ្យគេលំបាក, ការមើលងាយគេ។ ឧទាហរណ៍៖ មនុស្សប្រមាថសត្វ គឺមនុស្សបៀតបៀនសត្វ, មនុស្សប្រមាថចាស់ គឺមនុស្សមើលងាយចាស់។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com