យ៉ានតាមដងផ្លូវ
អន្តរជាតិ
នាយ យ៉ាន នាំ​យើង​ទៅ​មើល​ទិដ្ឋភាព​ខ្លះ​នៅ​ប្រទេស ម៉ា​ដា​ហ្កា​ស្កា
01, Aug 2017 , 9:45 am        
រូបភាព
​នាយ​យ៉ាន បាន​មាន​បេសកម្ម​លក្ខណៈ​ឯកជន​មួយ​ទៅ​ប្រទេស​ម៉ា​ដា​ហ្កា​ស្កា​កាលពីពេល​ថ្មីៗ​នេះ​។ នាយ យ៉ាន បាន​ទៅដល់​រដ្ឋធានី តា​ណា​ណា​រី​វ ដែល​ស្ថិតនៅក្នុង​ខេត្ត អង់​តា​ណា​ណា​រី​វ និង​ក្រុង អំបូ​ស៊ី​ត្រា​នៃ​ខេត្ត អា​ម៉ូ​រ៉ូ​នី​ម៉ា​ញ៉ា​។ នាយ យ៉ាន បាន​ផ្តិត​យក​រូបភាព​នៃ​ប្រទេស​កោះ​មួយ​នេះ ដើម្បី​ចែកជូន​ពលរដ្ឋ​ខ្មែរ អ្នកអាន​សារព័ត៌មាន​ថ្មីៗ ឲ្យ​ស្គាល់​ទិដ្ឋភាព​ខ្លះ​នៃ​ប្រទេស​នេះ​។



​ប្រទេស​កោះ​ម៉ា​ដា​ហ្កា​ស្កា​ដែល​ស្ថិតនៅក្នុង​មហាសមុទ្រ​ឥណ្ឌា និង​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ទ្វីបអាហ្វ្រិក​នោះ ជា​ប្រទេស​ក្រីក្រ​មួយ​នៅក្នុង​ពិភពលោក​។ ប្រទេស​នេះ​ពុំ​សូវ​មាន​ធនធានធម្មជាតិ​ឡើយ និង​មាន​រោងចក្រ​ឧ​ស្សហកម្ម​ច្រើន​ឡើយ​។ ដូច្នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ា​ដា​ហ្កា​ស្កា​បាន​យក​វិស័យ​ទេសចរណ៍​ធ្វើជា​គ្រឹះ​នៃ​សេដ្ឋកិច្ច ដោយ​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​។​



​ម៉ា​ដា​ហ្កា​ស្កា (Madagascar) ជា​ប្រទេស​ធំជាងគេ​ទី​២ បន្ទាប់ពី​ប្រទេស​អូស្ត្រាលី​។ ប្រទេស​ដែលមាន​ជនជាតិភាគតិច​ច្រើន​អំបូរ​ដែរនោះ មាន​សត្វ​ស្វា​ត្រោស ជា​តំណាង​ប្រទេស​។​
​នៅ​ទីប្រជុំជន នាយ យ៉ាន បានឃើញ​ប្រជាជន​ក្រីក្រ​អូស​រទេះ​ដឹកទំនិញ ហើយ​រថយន្តឈ្នួល​ភាគច្រើន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​។




































































© រក្សាសិទ្ធិដោយ thmeythmey.com