ជាតិ
សេដ្ឋកិច្ច
«មជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម»មួយ ក្រោមគម្រោង ADB ត្រូវសម្ពោធនៅថ្ងៃទី៣ ខែសីហា
× មជ្ឈមណ្ឌលសេវាកម្មអាជីវកម្មមួយ នឹងត្រូវសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី៣ខែសីហាខាងមុខនេះ ដើម្បីជួយជ្រោមជ្រែងសហគ្រាសទាំងឡាយ តាមរយៈការផ្ដល់ព័ត៌មានទាក់ទងដំណើរការអាជីវកម្ម។ មជ្ឈមណ្ឌលនេះ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រចាំទន្លេមេគង្គ (MBI) ដែលផ្ដល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលអូស្ត្រាលី។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលចូលរួមសហការក្នុងគម្រោងនេះដែរ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៨ខែកក្កដា ថា មជ្ឈមណ្ឌលសេវាកម្មអាជីវកម្មនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយគាំទ្រសហគ្រាសទាំងឡាយ តាមរយៈការផ្ដល់ព័ត៌មានទាក់ទងនឹងការធ្វើធុរៈកិច្ច នីតិវិធីច្បាប់ និងព័ត៌មានផ្សេងៗទាក់ទងដំណើរការអាជីវកម្ម។
ទោះយ៉ាងណាព័ត៌មានលម្អិតជុំវិញការបង្កើតមជ្ឈមណ្ឌលនេះ នឹងត្រូវបានផ្ដល់ដោយស្ថាប័នពាក់ព័ន្ធគម្រោងមួយនេះ នៅថ្ងៃសម្ពោធមជ្ឈមណ្ឌល ដែលប្រារព្ធធ្វើនៅសណ្ឋាគារសូហ្វីតែល៕
Tag:
មជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com