ជាតិ
សម្ដេច ហ៊ុន សែន ផ្ដាំ​ឲ្យ​មេបក្ស​ប្រឆាំង​ពិនិត្យមើល​អ្នក​ដែល​បង្ហោះ​ព័ត៌មាន​ប្រមាថ​ជីវិត​សម្ដេច​
01, Aug 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ផ្ដាំ​ឲ្យ​មេបក្ស​ប្រឆាំង​ពិនិត្យមើល​សមាជិក សមាជិការ​បក្ស​មួយចំនួន ដែល​បាន​បង្ហោះ​ព័ត៌មាន​ប្រមាថ​ជីវិត​សម្ដេច​។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ប្រមុខ​រដ្ឋាភិបាល ព្រមាន​ថា បើសិន​គណបក្សប្រឆាំង មិនអាច​គ្រប់គ្រង​ការ​បំភ្លៃ​ព័ត៌មាន នៃ​ការស្លាប់​របស់​សម្ដេច បានទេ នោះ​អ្នក​ដែល​រងគ្រោះ​មុនគេ គឺ​គណបក្សប្រឆាំង​ទៅវិញ​ទេ​។​



​សូម​ស្ដាប់​សំឡេង​៖




​បន្ថែម​ពីនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ បញ្ឈប់​សកម្មភាព​បង្ហោះ​ព័ត៌មាន​មិន​ពិត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ផងដែរ​។ បើតាម​សម្ដេច រដ្ឋាភិបាល​កំពុង​រក​វិធី​យ៉ាងណា ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ការ​បំផុស​ព័ត៌មាន​មិន​ពិត ឬ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​៕


Tag:
 ហ៊ុន សែន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com