ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជីវជាតិ​ទាំង ៤​ដែល​ល្អ​កប់ បង្កប់​ក្នុង​ផ្លែ​ចេក​
13, Mar 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​និយាយ​ដល់​រឿង​ផ្លែ​ចេក ខ្ញុំ​អាច​និយាយបានថា នៅក្នុង​ផ្ទះ​ណា​ក៏​ដូច​ផ្ទះ​ណា​ដែរ តែងតែមាន​ផ្លែឈើ​មួយ​នេះ​ដើម្បី​ញ៉ាំ​ជា​បង្អែម ឬ​ទុក​សម្រាប់​ការ​សែនព្រេន​នានា​។ យ៉ាងណាមិញ ផ្លែឈើ​ដ៏​ពេញនិយម​មួយ​នេះ គឺ​ពោរពេញ​ទៅដោយ​ជីវជាតិ​ល្អៗ​ដែល​ជួយ​ថែរក្សា​សុខភាព​របស់​យើង​បាន​។ តាម​ការសិក្សា​ស្រាវជ្រាវ គេ​បាន​រកឃើញថា ផ្លែ​ចេក​មាន​ជីវជាតិ​ច្រើន ប៉ុន្តែ​ក្នុងនោះ មាន​ជីវជាតិ ៤​ប្រភេទ ដែល​គេ​ចាត់ទុកថា​ជា​របស់​ល្អ​កប់​សម្រាប់​សុខភាព​មនុស្ស​យើង​។​



​ម៉​ង​ហ្គា​ណេ​ស​

​ម៉​ង​ហ្គា​ណេ​ស​គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ ដែល​មិនសូវមាន​នរណា​ដឹង និង​ចាប់អារម្មណ៍​ឡើយ ប៉ុន្តែ​វា​មាន​នាទី​សំខាន់​ណាស់​ចំពោះ​សុខភាព​មនុស្ស​។ វា​ជួយ​ជំរុញ​ដល់​ការ​ជា​សះ​របួស និង​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​ផង​។ ដូច្នេះ​ផ្លែ​ចេក​គឺជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​បង្ការ​ជំងឺ​ពុក​ឆ្អឹង​។​

​ម៉​ង​ហ្គា​ណេ​ស​ក៏​ជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ដែរ សម្រាប់​ការពារ​រាងកាយ​ពី​រ៉ាឌីកាល​សេរី និង​ជំរុញ​ដល់​អង់ស៊ីម​ធ្វើការ​កាន់តែ​ល្អ​ក្នុងការ​រំលាយ​អាហារ​ក្នុង​ខ្លួន​។​

​វីតាមីន B6

​ផ្លែ​ចេក​សម្បូរ​ទៅដោយ​វីតាមីន B6 ដែលជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​សុខភាព​។ យោងទៅតាម National Institute of Health (NIH) បាន​ឲ្យ​ដឹងថា មនុស្ស​ធំ​គួរតែ​ទទួលបាន​វីតាមីន B6 នេះ ១,៥​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ហើយ​ផ្លែ​ចេក​មួយ​ផ្លែ​អាច​ផ្តល់​វីតាមីន​មួយ​នេះ​ប្រហែល​មួយ​ភាគ​បួន​នៃ​ចំនួន​ខាងលើ​នេះដែរ​។ ការ​ញ៉ាំ​ផ្លែ​ចេក​មួយ​ថ្ងៃមួយ​ផ្លែ អាច​បន្ថយ​អត្រា​កើត​ជំងឺមហារីក ព្រមទាំង​ពង្រឹង​ដល់​មុខងារ​រំលាយ​អាហារ​ថែម​ទៀតផង​។​

​សម្រាប់​ស្ត្រី​វិញ វីតាមីន B6 អាចជួយ​បន្ថយ​រោគសញ្ញា​នៃ​ការឈឺចាប់​ក្នុងពេល​មក​រដូវ​បាន​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ វា​ក៏​អាច​បន្ថយ​អាកា​រៈ​ចាញ់កូន​ដែរ​។​

​ទង​ដែង​

​ជាតិ​ទង​ដែង​គួរតែ​ផ្សំគ្នា​ជាមួយ​ជាតិ​ដែក​ទើប​ជួយ​ភ្ញោ​ច​ដល់​ការផលិត​កោសិកា​គ្រាប់​ឈាម​បានល្អ​។ យ៉ាងណាមិញ ផ្លែ​ចេក​គឺជា​ប្រភព​នៃ​ជាតិ​ទង​ដែក​នេះ​យ៉ាង​ល្អ​មួយ​ហើយ​។​

​វីតាមីន C

​ក្រូច និង​ផ្លែឈើ​ជូរៗ​ផ្សេងទៀត​អាច​ផ្តល់​ជា​វីតាមីន C ដ៏​ល្អ​ទៅហើយ ប៉ុន្តែ​ផ្លែ​ចេក​ក៏មាន​វីតាមីន C ផងដែរ​។ ត្រឹម​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​ផ្លែ​មាន​ចំនួន​វីតាមីន C ស្មើនឹង​តម្រូវការ​ប្រចាំថ្ងៃ ១៥​ភាគរយ​ទៅហើយ​។​

​វីតាមីន C នឹង​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ បន្ថយ​ការ​រលាក និង​បន្ថយ​ភាព​ចាស់​របស់​ស្បែក​។ ការសិក្សា​មួយ​បាន​បង្ហាញថា វីតាមីន C អាច​សម្លាប់​កោសិកា​មហារីក​ថែម​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com