ខ្មែរ​ក្រហម
ជាតិ
ជប៉ុន ផ្តល់​ថវិកា​ជាង ១.២​លាន​ដុល្លារ​បន្ថែមទៀត ដល់​សាលាក្តី​ខ្មែរក្រហម​
02, Aug 2017 , 9:19 pm        
រូបភាព
រូបភាពពីហ្វេសបុក សាលាក្តីខ្មែរក្រហម
រូបភាពពីហ្វេសបុក សាលាក្តីខ្មែរក្រហម
​ភ្នំពេញ​៖ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅថា​សាលាក្តី​ខ្មែរក្រហម បានទទួល​ជំនួយ​ផ្នែក​ថវិកា​ជាង ១.២​លាន​ដុល្លារ​បន្ថែមទៀត ពី​រដ្ឋាភិបាល​ជប៉ុន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។



​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន បាន​ឲ្យ​ដឹងថា ការផ្តល់​ថវិកា​នេះ គឺ​ដើម្បី​បន្ត​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​។ សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការ​ជ្រោមជ្រែង​ដល់​សាលាក្តី​ខ្មែរក្រហម គឺ​ដោយសារ​រដ្ឋាភិបាល​ជប៉ុន ផ្អែកលើ​ទស្សនៈ​ចំនួន​បី​។ ទីមួយ ការកាត់ក្តី​ខ្មែរក្រហម គឺ​ដើម្បី​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នូវ​អំពើ​ឃោរឃៅ ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​។ ទី​ពីរ សាលាក្តី​ខ្មែរក្រហម នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​។ ទី​បី សាលាក្តី​ខ្មែរក្រហម នឹង​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​»​។​

​រដ្ឋាភិបាល​ជប៉ុន តែង​ផ្តល់ជំនួយ​ផ្នែក​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ​២00១​មក​។ រហូតមកដល់​ពេលនេះ ថវិកា ដែល​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ឲ្យ​សាលាក្តី​ខ្មែរក្រហម មាន​ចំនួន​ជាង ៨៦​លាន​ដុល្លារ​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័​ត៌ មាន​ខាងលើ​ដដែល​៕


Tag:
 ជប៉ុន​
  ផ្តល់ជំនួយ​
  សាលាក្តី​ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com