អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Visa និង​ធនាគារជាតិ​នៃ​កម្ពុជា បង្កើត​សម្ព័ន្ធភាព​ដើម្បី​ ​លើកកម្ពស់​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​
03, Aug 2017 , 3:00 pm        
រូបភាព
អ្នកតំណាងរបស់ក្រុមហ៊ុន Visa និងអ្នកតំណាងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
អ្នកតំណាងរបស់ក្រុមហ៊ុន Visa និងអ្នកតំណាងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
​ប្រទេស​កម្ពុជា ទីក្រុង​ភ្នំពេញ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៧ – Visa ដែលជា​ក្រុមហ៊ុន​បច្ចេក វិជ្ជា​ទូទាត់​អន្តរជាតិ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្តើម​អក្ខរ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​កិច្ចសហការ​រយៈពេល ៣​ឆ្នាំនេះ នឹង​ចាប់ផ្តើម​ដោយ​ក្រុមហ៊ុន Visa ដែល​នឹងធ្វើ​ការគាំទ្រ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការផលិត​សៀវភៅ​អក្ខរកម្ម​ហិរញ្ញវត្ថុ «​តោះ​! និយាយ​ពី​លុយ​» ចំនួន ៣០,០០០ ក្បាល ដែល​នឹងត្រូវ​ចែកចាយ​នៅតាម​សាលារៀន​នានា​។ សកម្ម​ភាពជា​បន្តបន្ទាប់​នឹង​បង្ហាញ​ឲ្យ​ឃើញថា​ក្រុមហ៊ុន Visa នឹង​ជួយ​អភិវឌ្ឍន៍​ផែនការ​អក្ខរកម្ម​ហិរញ្ញវត្ថុ​រយៈពេល ៥​ឆ្នាំ សម្រាប់​ប្រទេស​កម្ពុជា កម្មវិធីសិក្សា​អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ការបណ្តុះ​បណ្តា​គ្រូបង្រៀន​នៅតាម​សាលារៀន ដើម្បីឱ្យ​ពួកគាត់​អាច​ចែករំលែក​ជំនាញ​អក្ខរកម្ម​ហិរញ្ញវត្ថុ​ជាមួយ​សិស្ស​របស់ខ្លួន​។​

​លោក Sean Preston នាយក​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ​បាន​មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ក្នុងការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ដែល​ស្តីអំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​។ យើងខ្ញុំ​ជឿជាក់ថា​ឧបករណ៍​ហិរញ្ញវត្ថុ​ដ៏​សំខាន់បំផុត​សម្រាប់​អភិវឌ្ឍ​បុគ្គល និង​សេដ្ឋកិច្ច​នោះ គឺ​ចំណេះដឹង​។ ដូច្នេះហើយ យើងខ្ញុំ​រីករាយ​នឹង​សហការ​ជាមួយ​ធនាគារជាតិ​នៃ​​កម្ពុជា ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​យើងខ្ញុំ​ជឿជាក់ថា​កម្មវិធី​នេះ នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​»​។ 

​លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា «​ធនាគារជាតិ​នៃ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ចំពោះ​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​កសាង​ប្រព័ន្ធ​ធនាគារ​មួយ​ប្រកបដោយ​ចីរភាព​។ អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ គឺជា​ប្រព័ន្ធ​ការពារ​ដំបូង​សម្រាប់​អតិថិជន​ហិរញ្ញវត្ថុ ពីព្រោះ​នៅពេលដែល​អតិថិជន​អាចធ្វើ​សេចក្តីសម្រេច​ចិត្តបាន​ល្អិតល្អន់​ជាង​មុន ពួកគាត់​អាច​ការពារ​ខ្លួន​គាត់​ឲ្យ​ជៀស​ផុតពី​ការកេងបន្លំ និង​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​ប្រសើរ​ជាង​មុន​តាមរយៈ​ការជ្រើសរើស និង​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​។ ការបណ្តុះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​កុមារ​ចាប់ពី​អាយុ​តិច គឺជា​វិធីសាស្ត្រ​មួយ​ដែលមាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឲ្យ​ពួកគេ​មានចំណេះដឹង​ជាមុន និង​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្នុងពេល​អនាគត​។ ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន ក្នុងការ​អនុវត្ត​គម្រោង​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​។​

​ការជួយ​គាំទ្រ​របស់​ក្រុមហ៊ុន Visa ចំពោះ​យុទ្ធនាការ «​តោះ​! និយាយ​ពី​លុយ​» និង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត គឺជា​គន្លឹះ​មួយ​យ៉ាងសំខាន់ ក្នុងការ​ឆ្ពោះទៅកាន់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​។​»

​អស់​រយៈពេល​ជាង ២០​ឆ្នាំ ក្រុមហ៊ុន Visa បាន​សហការ​ជាមួយ​រដ្ឋាភិបាល សាលារៀន ធនាគារ និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​បង្រៀន​បុគ្គល​អំពី​របៀប​ចំណាយ ការ​សន្សំ និង​រៀបចំ​ថវិកា​ប្រកបដោយ​ទំនួល​ខុសត្រូវ​។ កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Visa មាន​លក្ខណៈ​ងាយស្រួល និង​ទូលំទូលាយ​ទូទាំង​ពិភពលោក​។ បញ្ហា​ប្រឈម​ផ្នែក​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ គឺមាន​ភាពខុសៗ​គ្នា ដូច្នេះហើយ​ទើប​ក្រុមហ៊ុន Visa បាន​បង្កើត​មាតិកា​ដែល​បំពេញ​តាម​តម្រូវការ​វប្បធម៌ ភាសា និង​ភាពស្មុគស្មាញ​ខុសៗ​គ្នា ដោយ​មិន​គិតពី​អាយុ ការអប់រំ ឬ​ភូមិសាស្ត្រ​ឡើយ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Visa សូម​ចូលទៅ​កាន់​គេហទំព័រ www.practicalmoneyskills.com

​អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ទូទាត់​អន្តរជាតិ ដែល​បាន​ត​ភ្ជាប់​អតិថិជន អាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និង​រដ្ឋាភិបាល​នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២០០​កន្លែង ដើម្បី​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ល្បឿន​លឿន សុវត្ថិភាព និង​អាច​ទុកចិត្តបាន​។ យើង​បានធ្វើ​ប្រតិបត្តិការ​ដំណើរការ​បណ្តាញ​ទំនើប ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet ដែលមាន​លទ្ធភាព​គ្រប់គ្រង​សារ​ប្រតិបត្តិ​ជាង ៥៦,០០០​សារ ក្នុង​មួយ​វិនាទី ដោយមាន​ការការពារ​ការ​ក្លែងបន្លំ​សម្រាប់​អ្នកប្រើប្រាស់ និង​ធានា​ការទូទាត់​ប្រាក់​ចំពោះ​ឈ្មួញ​។ ក្រុមហ៊ុន Visa មិនមែនជា​ធនាគារ​ទេ ហើយ​ពុំមាន​ចេញ​ប័ណ្ណ ប័ណ្ណឥណទាន​ពង្រីក ឬ​កំណត់​អត្រា និង​ថ្លៃឈ្នួល​សម្រាប់​អតិថិជន​ឡើយ​។ ក៏ប៉ុន្តែ​ការបង្កើត​ថ្មី​របស់​ក្រុមហ៊ុន Visa អាចជួយ​អតិថិជន​របស់ខ្លួន ដែលជា​ស្ថាប័នហិរញ្ញវត្ថុ ឱ្យ​ផ្តល់​ជម្រើស​ដល់​អតិថិជនរ​បស់​ខ្លួន​កាន់តែច្រើន​ថែមទៀត​ដូចជា​៖ បង់ប្រាក់​ឥឡូវនេះ​ដោយ​ប្រើ​ប័ណ្ណ​ឥណ​ពន្ធ ទូទាត់​ប្រាក់​ជាមុន ឬ​នៅពេល​ក្រោយ​ជាមួយ​ប័ណ្ណឥណទាន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.visa.com

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖
​អ្នកស្រី Adhe Hapsari
Visa Worldwide Pte. Limited
​ទូរ​សព្ទ​៖ +62 821 2255 4479
​អ៊ី​ម៉ែ​ល​៖ [email protected]


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com