Mourinho ថា​តម្លៃ​ខ្លួន Neymar ២៦០​លាន​ដុល្លារ​មិន​ថ្លៃ​ឡើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា​តម្លៃ​ខ្លួន Neymar ២៦០​លាន​ដុល្លារ​មិន​ថ្លៃ​ឡើយ​
03, Aug 2017 , 9:39 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ Manchester United លោក Jose Mourinho ថា​តម្លៃ​ខ្លួន ២៦០​លាន​ដុល្លារ​របស់ Neymar ដែល​ផ្ទេរ​ពី Barcelona ទៅ Paris St Germain គឺ​មិន​ថ្លៃ​នោះទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។



​នៅក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​ដែល​ក្រុម Manchester United យកឈ្នះ Sampdoria ក្នុង​លទ្ធផល ២-១ នៅ​ទីក្រុង Dublin នៃ​សារ​ធារ​រដ្ឋ​អៀឡង់ នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា​នេះ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​និយាយថា​តម្លៃ​ខ្លួន​របស់ Neymar មិន​ថ្លៃ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ព្រូ​យ​បារម្ភ​អំពី​តួលេខ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ដែល​នឹង​ប៉ះពាល់​ដល់​ការផ្ទេរ​កីឡាករ​ក្រោយៗ​នាពេល​អា​នាគ​ត​។​



«​ខ្ញុំ​ពិតជា​មិន​គិតថា​តម្លៃ​ខ្លួន​២៦០​លាន​ដុល្លារ​របស់ Neymar ថ្លៃ​នោះទេ​។ Neymar គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​លើ​លោក​បច្ចុប្បន្ន ដូច្នេះ​នេះ​ជា​ជំនួញ​ដ៏​ធំ​មួយ ហើយ​បញ្ហា​មិនមែន Neymar នោះទេ ប៉ុន្តែ​បញ្ហា​គឺ​ស្ថិត​លើ​អ្វីដែល​ទទួលបាន​ប៉ុណ្ណា​ទៅវិញ​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកចាត់ការ​រហស្សនាម The Special One ជុំវិញ​ការផ្ទេរ​កីឡាករ​ដែលមាន​តម្លៃ​ជា​កំណត់ត្រា​នេះ​។​

​អតីត​អ្នកចាត់ការ Chelsea វ័យ​៥៤​ឆ្នាំ​រូបនេះ​ក៏បាន​លើកឡើង​ពី​ការចំណាយ​របស់ខ្លួន​កាលពី​ឆ្នាំមុន​រហូតដល់ ១១១​លាន​ដុល្លារ​ទិញ Paul Pogba ពី Juventus ថា​ក៏​មិន​ថ្លៃ​ដែរ​។​
​សូមបញ្ជាក់ថា ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៥​ឆ្នាំ បាន​យល់ព្រម​លក្ខ​ណ្ឌ​ផ្ទាល់ខ្លួន​រួចរាល់​ហើយដោយ​ចុះកិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ឲ្យ​ក្រុម Paris St Germain និង​ត្រូវបាន​គេ​ជឿជាក់ថា​នឹងមាន​តម្លៃ​ផ្ទេរ ២៦០​លាន​ដុល្លារ ដើម្បី​ទិញ​ផ្តាច់​កិច្ចសន្យា​ពីរ​ក្រុម Barcelona៕


Tag:
 បាល់ទាត់​
  Jose Mourinho
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com