បទយកការណ៍ / បទសម្ភាសន៍
​បច្ចេកវិទ្យា
Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​៖ កម្មវិធី​ទូរស័ព្ទ​អំពី​សុខភាព​ត្រូវការ​ការសហការ​ជាមួយ​ស្ថាប័ន​សុខាភិបាល​
06, Aug 2017 , 7:59 pm        
រូបភាព
ដោយ:
​កម្មវិធី​ទូរស័ព្ទ សុខ​ក្រម (Sokhakrom) របស់​ក្រុមហ៊ុន Codingate ជា​កម្មវិធី​មួយ​ដែល​ផ្តល់ព័ត៌មាន​អំពី​ការថែទាំ​សុខភាព និង​អាច​ប្រាប់​ពី​ទីតាំង​មន្ទីរពេទ្យ គ្លីនិក និង​ឱសថស្ថាន​នានា ដែល​ស្ថិតនៅ​ជិត​បំផុត​។ កញ្ញា នូ ច​ន្តា​រី ដែលជា​ប្រធាន​គ្រប់គ្រង​គម្រោង សុខ​ក្រម បាន​ថ្លែងថា គោលបំណង​នៃ​កម្មវិធី​ទូរស័ព្ទ​ដែល​បានឈ្នះ​ពានរង្វាន់​ធុរៈកិច្ច​ពី​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​សារគមនាគមន៍​និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៧​នេះ គឺ​ដើម្បី​ចែកចាយ​ចំណេះដឹង​ខាង​សុខភាព បង្កើន​ទំនុកចិត្ត​ក្នុង​វិស័យ​សុខាភិបាល និង​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់​នានា​ក្នុងការ​ថែរក្សា​សុខភាព​។ កញ្ញា ច​ន្តា​រី ក៏បាន​លើកឡើងថា ដើម្បី​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​របស់​កញ្ញា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​ធានា​នូវ​សុក្រឹតភាព​នៃ​ព័ត៌មាន​គឺ​ត្រូវការ​ការសហការ​ជាមួយនឹង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដូចជា​ក្រសួងសុខាភិបាល ដើម្បី​ធានាថា​មន្ទីរពេទ្យ ឱសថស្ថាន និង​ពេទ្យ​ជំនាញ​នានា មានការ​ទទួលស្គាល់​ត្រឹមត្រូវ​៕



សូមស្តាប់សំឡេង៖





​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com