ជាតិ
ពីនេះ ពីនោះ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច? 
×![]()
យុវជនខ្មែរបច្ចុប្បន្ន ពុំសូវយល់ពីអត្ថន័យនៃពាក្យ «ដុតដៃដុតជើង» នេះឡើយ។ ពាក្យនេះច្រើនតែចាស់ជំនាន់មុនប្រើ ដែលពួកគាត់សំដៅលើការខំប្រឹងធ្វើកិច្ចការអ្វីមួយដោយស្ទុះស្ទា, ស្វាហាប់, រឹងប៉ឹង និងមាំមួន។ ប៉ុន្តែ នៅពេលបច្ចុប្បន្ន ក៏ឃើញនៅមានប្រើពាក្យនេះផងដែរ។ ឧទាហរណ៍៖ អាជ្ញាធរកំពុងដុតដៃដុតជើងស្វែងករជនមើស ។ ពាក្យ «ដុតដៃដុតជើង» នេះពុំឃើញមានការពន្យល់នៅក្នុងវចននានុក្រមខ្មែរសម្តេច ជួន ណាត ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com