រូបត្លុក
តើយើងគួរមោទកភាពនឹង Brand បរទេសខ្លាំងដែរឬទេ?
× ភ្នំពេញ៖ ផលិតផលម៉ាកបរទេសចូលស្រុកខ្មែរ មិនមែនជារឿងអាក្រក់ទេ ព្រោះវត្តមានក្រុមហ៊ុនបរទេសជួយលើកតម្កើងមុខមាត់ ផ្តល់ការងារ និងជួយចែករំលែកចំណេះដឹង ចំណេះធ្វើទៅកាន់បុគ្គលិក និងកម្មករខ្មែរដែរ។
តែអ្វីដែលកូនខ្មែរត្រូវយកចិត្តទុកដាក់ គឺថា កូនខ្មែរគួរនាំគ្នាផលិត និងលើកតម្កើងផលិតផលខ្មែរ ជាជាងនាំគ្នាទិញ និងសប្បាយជាមួយផលិតផលបរទេស។ ទិញផលិតផលខ្មែរ ជួយបង្កើតការងារជូនខ្មែរ ទិញផលិតផលបរទេស ជួយបង្កើតការងារឲ្យបរទេស។
ដូច្នេះ បើក្រុមហ៊ុនបរទេស ឬ Brand បរទេសចូលកម្ពុជាកាន់តែច្រើន ពេលនោះ ថវិកាខ្មែរហូរចេញទៅប្រទេសគេកាន់តែច្រើន។ ចូរនាំគ្នាគិត នាំគ្នាបង្កើត នាំគ្នាគាំទ្រ អ្វីដែលជារបស់ខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com