ជាតិ
សង្គមជាតិ
ប្រវត្តិ​នំ​បញ្ចុក​ខ្មែរ នៅក្នុង​ប្រទេស​ជប៉ុន​…
05, Aug 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ប្រវត្តិ​នំ​ឧ​ឌុ​ង ឬ​នំ​បញ្ចុក​ខ្មែរ​នៅ​ជប៉ុន​។ នៅក្នុង​តំបន់​មួយ នៃ​ទីក្រុង ឃី​តាក់​ឃ្យូស៊ូ មាន​ហាង​អាហារ​ពេលយប់​មួយ​ឈ្មោះថា ឧ​ឌុ​ង​។ ម្ហូប ឧ​ឌុ​ង ជា​សរសៃ​រវែងៗ ស្រដៀង​គ្នា​នឹង​នំ​បញ្ចុក​របស់​ខ្មែ​ដែរ ប៉ុន្តែ មាន​សរសៃ​ធំ ជាង​នំ​បញ្ចុក​បន្តិច និង​មាន​ពណ៌​លឿង​។​ ​ម្ហូប ឧ​ឌុ​ង នេះ ជនជាតិ​ជប៉ុន បាន​យកតាម​លំនាំ​នំ បញ្ចុក​ខ្មែរ​។

 
​គេ​តំណាល​ថា កាលពី​សម័យ​សាមូរ៉ៃ ប្រហែលជា​ស្ថិតនៅ​សតវត្សរ៍​ទី​១៧ មាន​ប្រុសៗ​ជនជាតិ​ជប៉ុន​មួយចំនួន បាន​រត់គេចខ្លួន​ពី​ការ​តាម​យារ​យី​របស់​ពួក​សាមូរ៉ៃ ហើយ​មក​រស់នៅ​ក្បែរ​ភ្នំ​ឧដុង្គ​។ ពេល​ពួកគេ​មកដល់​ឧដុង្គ ជនជាតិ​ជប៉ុន​ទាំងនេះ ត្រូវបាន​បងប្អូន​ខ្មែរ​ផ្តល់​នំ បញ្ចុក​ឲ្យ​ហូប ដើម្បី​សម្រន់​ការ​ឃ្លាន​។ បន្ទាប់មក ក្រោយពេល​ពួក​សាមូរ៉ៃ ដួលរលំ​ទៅ ជន ជាតិ​ជប៉ុន​ទាំងនេះ បាន​ត្រឡប់​ទៅ​ជប៉ុន​វិញ ហើយ​បាន​នាំយក​ឈ្មោះ​នំ​បញ្ចុក​ខ្មែរ​នេះ​ទៅធ្វើ ដើម្បី​ទទួលទាន​ផង ដើម្បី​ជាការ​នឹក​គុណ​ដល់​ខ្មែរ​ផង តែ​ពួកគេ​មិនដឹងថា​ឈ្មោះ​នំ​នេះ​ត្រូវ​ហៅ​ដូចម្តេច​? ពួកគេ​ក៏​សន្ម​ត់​ឈ្មោះ​នំ​បញ្ចុក​ថា ឈ្មោះ​ឧដុង្គ (​ឧ​ឌុ​ង​)​ទៅ ព្រោះ​ពួកគេ​បាន​ហូប​នំ​បញ្ចុក​នៅ​ជាយក្រុង​ឧដុង្គ​។ 
 
​រឿង​នំ​បញ្ចុក​ខ្មែរ ឬ​រឿង​នំ​ឧ​ឌុ​ង របស់​ជប៉ុន​នេះ តាមមើល​អាច​នឹងមាន​រឿង​វែង ឆ្ងាយ ជាងនេះទៅទៀត​៕ 
 
​ដោយ ពៅ សុខ​

© រក្សាសិទ្ធិដោយ thmeythmey.com