ជាតិ
ពីនេះ ពីនោះ
ពាក្យ «កុន» (ភាពយន្ត) ខ្មែរហៅតាមថៃ 
×![]()
«កុន» នេះជាពាក្យខ្មែរហៅតាមសៀម ដែលសរសេរ "កល" តែអានថា "កុន" ខ្មែរយកពាក្យ កុន នេះមកប្រើ ក៏ទៅជាមានពាក្យពីរផ្សេងគ្នាគឺទី១ «កល» ១ និងទី២ «កុន» ។ នេះបើតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត។
ទី១ ពាក្យ «កុន» នាមសព្ទមាន័យថា កល, កលឧបាយ, ល្បិច។ ឧទាហរណ៍៖ ជាប់កល, ដោះកុន, រួចពីកុន, ប្រយ័ត្នចាញ់កលគេ ។ បើជាកិរិយាសព្ទ មានន័យថា ខក ឬ ស្កុនដំណើរ ព្រោះដេកលក់ជ្រុលហួសវេលា។ ឧទាហរណ៍៖ ខ្ញុំកុនដំណើរ ទៅមិនទាន់កប៉ាល់ ។
ទី២ ពាក្យ «កុន» ខ្មែរហៅតាមសៀម ដែលសរសេរ "កល" តែអានថា "កុន" ខ្មែរយកពាក្យ «កុន» នេះមកប្រើ។ ប៉ុន្តែ ក្នុងសម័យបច្ចុប្បន្នខ្មែរយើងហៅ «ភាពយន្ត» ៕
© រក្សាសិទ្ធិដោយ thmeythmey.com