កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ជួប Arsenal ដណ្តើមពាន Community Shield ម៉ោង ៨​យប់​នេះ​
06, Aug 2017 , 4:22 pm        
រូបភាព
 
Chelsea នឹងត្រូវ​ជួប Arsenal ដើម្បី​ដណ្តើមពាន Community Shield មុន​បើក​រដូវ​កាល​ថ្មី នៅវេលា​ម៉ោង ៨:០០ យប់​នេះ នា​កីឡដ្ឋាន Wembly​។​


​ម្ចាស់​ជើងឯក Premier League តោ​ខៀវ Chelsea នឹងត្រូវ​ប៉ះ​ជាមួយនិង​ក្រុម​កាំភ្លើង​ធំ Arsenal ដែលជា​ម្ចាស់​ពាន FA Cup រដូវ​កាល​មុខ​។ 
 
​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​លើកចុងក្រោយ ពានរង្វាន់​បើក​រដូវ​កាល​នៃ​លី​គ​កំពូល​អង់គ្លេស Community Shield នេះ​កាល​ឆ្នាំ​២០១៥ ដែល​កាលនោះ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​បារាំង Arsene Wenger យកឈ្នះ ១-០​។ មួយវិញទៀត Arsenal ឈ្នះ​ពាន FA Cup នេះ គឺ​ដណ្តើមបាន​ពី Chelsea ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ខែឧសភា​ផងដែរ​។​
 
​និយាយ​ពី​កីឡា​សំខាន់​របស់​ក្រុម​ទាំងពីរ​វិញ ខ្សែប្រយុទ្ធ Alexis Sanchez អាចមាន​ភាគរយ​ច្រើន​ដើម្បី​ជួយ​ក្រុម​នៅ​យប់​នេះ ដោយសារ​បាន​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​កាលពី​ថ្ងៃ​អង្គារ​ក្រោយពី​មាន​បញ្ហារ​បូស​ពេល​ជួយ​ក្រុម​ជម្រើសជាតិ​ស៊ី​លី​នៅក្នុង​ព្រឹត្តិការណ៍ Confederations Cup​។​
 
​ចំណែក​កីឡាករ​ចំណូល​ថ្មី​២​រូប​ទៀត ដែល Wenger យកមក​រួម​ក្រុម​រដូវ​កាល​នេះ រួមមាន Alexandre Lacazette និង Sead Kolasinac ក៏​អាច​នឹង​បង្ហាញខ្លួន​ដែរ​។​
​សម្រាប់ Diego Costa របស់ Chelsea នឹង​មិនអាច​ចូលរួម​ការប្រកួត​នេះ​ទេ ក្រោយ​លោក Antonio Conte ប្រាប់ថា​រូបគេ​ចង់​ចាក​ចេញពី​ក្រុម​។​
 
​រីឯ​ខ្សែបម្រើ​ឆ្នើម Eden Hazard កំពុង​តែមានរ​បូស​កជើង​មិនទាន់​ជាសាស់ស្បើយ​១០០​ភាគរយ ស្របពេល​សមាជិក​ថ្មី Tiemoue Bakayoko ដែល​ទើប​ទិញ​ពី Monaco ក៏មាន​ប​ញ្ហ​ជង្គង់​មិនអាច​ចូល​លេង​បានដែរ​។ យ៉ាងណាក៏ដោយ Alvaro Morata និង Michy Batshuayi អាច​នឹង​ចាប់​ដៃគូ​គ្នា​ជួយ​ក្រុម​របស់លោក Conte បាន​ក្នុងជំនួប​នេះ​។​
 
​សូមបញ្ជាក់ថា Arsenal ធ្លាប់​លើក​ពាន Community Shield ១៤​លើក ហើយ Chelsea ធ្លាប់​ឈ្នះ​បាន​៤​លើក​ប៉ុណ្ណោះ​៕

Tag:
 បាល់ទាត់​
  Chelsea
  Arsena
 l Community Shield
© រក្សាសិទ្ធិដោយ thmeythmey.com