ជាតិ
មន្ទី​កសិកម្ម​ខេត្តពោធិ៍សាត់ ដាក់លក់​បន្លែ​សុវត្ថិភាព ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​ពលរដ្ឋ​
06, Aug 2017 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
 

​ភ្នំពេញ​៖ មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំ​ស្ដង់​ដាក់លក់​បន្លែ​សុវត្ថិភាព ដើម្បី​ជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​កាត់បន្ថយ​ការបរិភោគ​បន្លែ ដែលមាន​ជាតិគីមី​។​

 
​សេចក្តីជូនដំណឹង​រប​ស់ម​ន្ទី​កសិកម្ម ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ការដាក់​តាំង​លក់​បន្លែ​សុវត្ថិភាព គឺ​អនុវត្តតាម​ស្ដង់ដារ GAP នៃ​ផលិតផល​កសិកម្ម​ល្អ ដើម្បី​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ធានា​សុវត្ថិភាព​ក្នុងការ​បរិភោគ​បន្លែ​ប្រចាំថ្ងៃ​។​
 
​បើតាម​មន្ទី​កសិកម្ម​ដដែល ការដាក់​លក់​បន្លែ​សុវត្ថិភាព​នេះ នឹង​រៀបចំឡើង​នៅក្នុង​បរិវេណ​មន្ទី​កសិកម្ម​ខេត្ត ជា​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ថ្ងៃទី​១១ សីហា​ខាងមុខ​។ ហើយ​បន្លែ​ទាំងនេះ គឺជា​ផលិត​ដោយ​ប្រជាកសិករ ដែល​ទទួលបាន​ការគាំទ្រ​បច្ចេកទេស​តាម​ស្ដង់ GAP ពី​មន្ទី​កសិកម្ម​ខេត្តពោធិ៍សាត់​៕







Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com