ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
វត្តអារញ្ញសាគរវត្តបុរាណដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប
06, Aug 2017 ,
7:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ វត្តអារញ្ញសាគរ គឺជាវត្តដ៏ចំណាស់មួយ ដែលស្ថិតនៅចុងក្រោយគេតាមបណ្តោយស្ទឹងសៀមរាប ឆ្ពោះទៅភ្នំក្រោមនៃបឹងទន្លេសាប។ ក្នុងវត្តនេះ មានព្រះវិហារមួយខ្នង ដែលមានអាយុមិន ក្រោមរយឆ្នាំទេ ហើយបច្ចុប្បន្នកំពុងធ្វើការជួសជុល កែលម្អ ប៉ុន្តែគោរពទៅតាមរចនាបថដូចដើម។
វិហារអារញ្ញសាគរ មានទម្រង់ស្ថាបត្យកម្មដ៏អស្ចារ្យ និងពិសេសជាងគេ។ ព្រះវិហារសង់នៅលើខឿនខ្ពស់មួយជាន់ ចំណែកជញ្ជាំងសង់ពីឥដ្ឋតាន់ និងសសរជុំវិញ មានទម្រង់រមូល ដែលភាពរមូលនេះ គឺធ្វើពីឥដ្ឋរមូលស្រាប់ ដែលរចនាដោយបុព្វបុរសខ្មែរជំនាន់មុន។ អ្វីដែលពិសេសនោះ ភាពរមូលនីមួយៗ ក៏មានសភាពខុសៗគ្នាថែមទៀត។ សសរខាងក្នុង និងគ្រឿងបង្គំដំបូលនៃវត្តអារញ្ញសាគរ គឺធ្វើពីឈើ ទៅតាមរចនាប័ទ្មខ្មែរសុទ្ធសាធ។
វត្តអារញ្ញសាគរ មានភូមិសាស្ត្រស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ ព្រះអង្គ ហ៊ាក់ គឹមហ៊ត់ មានសង្ឃដីកាថា ដោយសារជាវត្តបុរាណ ដូច្នេះ មានភ្ញៀវទេសចរតែងចូលមកទស្សនាក្នុងវត្តអារាមនេះ។ ព្រះអង្គរំពឹងថា តទៅមុខ វត្តនេះនឹងក្លាយជា គោលដៅទេសចរណ៍មួយសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដើម្បីសិក្សា និងស្វែងយល់ពីរចនាបថ សំណង់បុរាណរបស់ខ្មែរផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វត្តអារញ្ញសាគរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម