ជាតិ
ពីនេះ ពីនោះ
រវាងពាក្យ «តំណាល» និង «ដំណាល» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច? 
×![]()
សាធារណជនភាគច្រើនសរសេរ និងប្រើពាក្យ «តំណាល» និង «ដំណាល» ដោយមិនដឹងថាពាក្យមួយណាប្រើក្នុងន័យណាមួយឡើយ។ នៅវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីភាពខុសគ្នាយ៉ាងដូច្នេះថា៖
ទី១/ ពាក្យ«តំណាល» ជាកិរិយាសព្ទមានន័យថា និយាយបូរបាច់, ប្រាប់, ពោល, ពណ៌នា, ដែលកន្លងហួសទៅ, យូរហើយ។ ល។ ឧទាហរណ៍៖ ខ្ញុំចេះរឿងនេះដោយសារចាស់ៗតំណាលប្រាប់។
ទី២/ ពាក្យ«ដំណាល» ជាគុណសព្ទមានន័យថា ដែលស្មើអាយុគ្នា, ស្មើឆ្នាំគ្នា, ស្មើកាលគ្នា។ ឧទាហរណ៍៖ អ្នកនឹងខ្ញុំកើតឆ្នាំដំណាលគ្នា, ចេញទៅក្នុងពេលដំណាលគ្នា, ជាមួយគ្នា, ទៅដំណាលគ្នា។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com